ព្រះត្រៃបិដក ភាគ ៥៦

​អ្នក​មិនបាន​និយាយ​ពាក្យ​តិចតួច​ ​នឹង​បុរស​នោះ​ទេ​។​ ​ឯ​បុរស​នោះ​ ​បាន​និយាយ​សូម​ចំពោះ​អ្នក​ ​ដែល​មិន​និយាយរក​ ​បាន​និយាយ​នឹង​អ្នក​ថា​ ​អ្នក​ចូរ​ឲ្យ​អំពៅ​ដល់​ខ្ញុំ​ ​អ្នក​ក៏បាន​ឲ្យ​អំពៅ​មួយ​ដើម​ ​តាម​ក្រោយខ្នង​ ​ដល់​បុរស​នោះ​ ​នេះ​ជា​ផល​របស់​បាបកម្ម​នោះ​ឯង​។​ ​ហ៎​ ​បើ​ដូច​ច្នោះ​ ​អ្នក​គប្បី​ទៅ​ចាប់​អំពៅ​ពីក្រោយខ្នង​ចុះ​ ​លុះ​ចាប់បាន​ហើយ​ ​ចូរ​ស៊ី​ឲ្យ​ឆែ្អ​ត​ចុះ​ ​អ្នក​គង់មាន​ចិត្តត្រេកអរ​ ​រីករាយ​ ​អណ្តែត​ឡើង​ ​ស្រោះ​ស្រាយ​ ​ព្រោះតែ​បាន​បរិភោគ​អំពៅ​នោះ​។​ ​បុរស​នោះ​ ​ទៅ​ចាប់​យក​អំពៅ​ពីក្រោយខ្នង​របស់​ខ្លួន​ ​លុះ​ចាប់​យក​បាន​ហើយ​ ​ក៏​ស៊ី​អំពៅ​នោះ​ទាល់តែ​ឆ្អែតឆ្អន់​ ​រួច​បុរស​នោះ​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​អណ្តែត​ឡើង​ ​ស្រោះ​ស្រាយ​។​ ​

​ចប់​ ​រឿង​ឧ​ច្ឆុ​ប្រេត​ ​ទី៥​។

ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636866435338863626
ទៅកាន់ទំព័រ៖