ព្រះត្រៃបិដក ភាគ ៥៦
(ប្រេតតបថា) ខ្ញុំឋិតនៅលើទីបំផុតនៃក្បាលនៃភិក្ខុអ្នកមានបាបកម្មនោះ ឯភិក្ខុអ្នកមានបាបកម្មនោះ ទៅកើតជាប្រេត ជាបរិវាររបស់ខ្ញុំ (នេះឯង)។ បពិត្រលោកដ៏ចំរើន ពួកជនឯទៀត បន្ទោបង់នូវឧច្ចារៈណា ឧច្ចារៈនោះឯង ទៅជាភោជនរបស់ខ្ញុំ (រាល់ៗថ្ងៃ) ខ្ញុំបន្ទោបង់នូវឧច្ចារៈណា ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិតនឹងឧច្ចារៈនោះ (រាល់ៗថ្ងៃ)។
ចប់ រឿងគូថខាទកប្រេត ទី៨។
រឿងគូថខាទកប្រេត ទី៩
[៤៤] (ព្រះមោគ្គល្លាន បានឃើញស្រីប្រេត ហើយសួរថា) នាងឯងដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ នាងឯងមានបាបកម្មឥតមានសង្ស័យ ហេតុអ្វីចេះតែស្រែក។
(នាងប្រេតនោះតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាស្រីប្រេត ជាអ្នកទុគ៌ត កើតក្នុងយមលោក បានធើ្វបាបកម្ម ហើយច្យុតចាកមនុស្សលោកនេះ ទៅកាន់បេតលោក។
(ព្រះមោគ្គល្លានសួរថា) អំពើអាក្រក់ដូចម្តេច ដែលនាងធ្វើហើយដោយកាយ វាចា ចិត្ត បានជានាងរងទុក្ខនេះ ព្រោះផលកម្មអ្វី។
(ស្រីប្រេតតបថា) លោកចៅអាវាសរបស់ខ្ញុំ ជាអ្នកឫស្យា កំណាញ់ត្រកូល ស្វិតស្វាញ ជេរប្រទេច អាស្រ័យនៅក្នុងផ្ទះរបស់ខ្ញុំ។ លុះខ្ញុំឮពាក្យលោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទំាំងឡាយ
ID: 636866436842769644
ទៅកាន់ទំព័រ៖