ព្រះត្រៃបិដក ភាគ ៥៦

 ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ចុះ​អ្នករាល់គ្នា​ ​បាន​ធ្វើអំពើ​អាក្រក់​ដូចម្តេច​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​លះលោក​នេះ​ ​ទៅកាន់​បេតលោក​ ​ព្រោះ​ផលកម្ម​អ្វី​។​ ​
 (​ពួក​ប្រេត​ទូល​ថា​)​ ​ពួក​យើង​បាន​រើស​ទ្រព្យ​កន្លះ​មាសក​ ​នៅ​នា​កំពង់ទឹក​ដែល​ឥត​ទោស​ ​(​គ្មាន​ម្ចាស់​ថែរក្សា​)​ ​នាកាល​ទេយ្យធម៌​ទាំងឡាយ​មាន​ ​ពួក​យើង​មិនបាន​ធើ្វ​ទីពឹង​ដល់​ខ្លួន​។​ ​ពួក​យើង​ជា​បុគ្គល​ស្រេកទឹក​ ​នាំគ្នា​ចូល​ទៅ​រក​ស្ទឹង​ ​ទើប​ឯ​ស្ទឹង​នោះ​ ​ក៏​ខ្វៃ​ប្រែ​ទៅជា​ស្ទឹង​ទទេ​ ​ក្នុង​កាល​ក្តៅ​ ​ពួក​យើ​ងនំា​គ្នា​ចូល​ទៅ​រក​ម្លប់​ ​ម្លប់​នោះ​ ​ក៏​ខ្វែ​ប្រែ​ទៅជា​កំ​ដៅ​ដ៏​ក្តៅ​វិញ​។​ ​ខ្យល់​មាន​សណ្ឋាន​ដូច​ជា​ភើ្លង​ដ៏​ក្តៅ​ ​បក់​មករ​ក​ពួក​យើង​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​យើង​ទទួល​នូវ​បាបកម្ម​នោះ​ផង​ ​ទទួល​នូវ​បាបកម្ម​ដទៃពី​នោះ​ផង​។​ ​
 ទុកជា​ពួក​យើង​ដើរទៅ​កាន់​យោ​ជ​ន៍​ទំាំង​ឡាយ​ ​ជា​បុគ្គល​ឃ្លាន​ ​ចង់ស៊ី​អាហារ​ ​ក៏​រកទទួលទាន​មិនបាន​ ​ហើយក៏​ត្រឡប់​វិល​វិញ​ ​ដោយ​គិតថា​ ​ឱ​ហ្ន៎​ ​ពួក​យើង​ជា​បុគ្គល​ឥត​បុណ្យ​ទេតើ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​យើង​ជា​បុគ្គល​ឃ្លាន​ជ្រុលជ្រប់​ ​ដួល​ដេក​លើ​ផែនដី​ ​បម្រះននៀល​ ​ផ្ងារ​ផ្កាប់​លើ​ផែនដី​។​ ​លុះ​ពួក​យើង​ ​ដួល​នៅក្នុង​ទីនោះ​ហើយ​ ​ក៏​ក្រោក​ឡើង​ ​ដួលប្រូស​ទៅលើ​ផែនដី​នោះ​វិញ​ ​ទើប​ទង្គិច​ដើមទ្រូង​ផង​ ​ទង្គិច​ក្បាល​ផង​ ​ឱ​ហ៎្ន​ ​ពួក​យើង​ជា​បុគ្គល​ឥត​បុណ្យ​ទេតើ​។​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636866437665736716
ទៅកាន់ទំព័រ៖