ព្រះត្រៃបិដក ភាគ ៥៦

​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​យើង​គួរ​ទទួល​នូវ​បាបកម្ម​នោះ​ផង​ ​ទទួល​នូវ​បាបកម្ម​ដទៃពី​នោះ​ផង​ ​នាកាល​ទេយ្យ​ធម៌​ទំាំង​ឡាយ​មាន​ ​ពួក​យើង​មិនបាន​ធើ្វ​នូវ​ទីពឹង​ដល់​ខ្លួន​សោះ​។​ ​បើ​ដូច្នោះ​ ​ពួក​យើង​ ​លុះ​រំដោះ​ចាក​ប្រេត​នេះ​ទៅ​ ​សូម​បាន​កើតជា​មនុស្ស​ ​ជា​អ្នក​បរិបូរ​ដោយ​សីល​ ​ធើ្វ​កុសល​ឲ្យបាន​ច្រើន​ ​អំពី​ដឹងក្តី​ទៅ​។​ ​

​ចប់​ ​រឿង​គណ​ប្រេត​ ​ទី១០​


​រឿង​បា​ដ​លិ​បុត្ត​ប្រេត​ ​ទី១១​


 [​៤៦​]​ ​(​វេមានិកប្រេត​ពោល​ថា​)​ ​ពួក​សត្វ​នរក​ក្តី​ ​ពួក​កំណើត​តិរច្ឆាន​ក្តី​ ​ពួក​ប្រេត​ក្តី​ ​ពួក​អសុរ​ក្តី​ ​ពួក​មនុស្ស​ ​និង​ទេព្តា​ក្តី​ ​នាង​បានឃើញ​ឬទេ​ ​នាង​បានឃើញ​ផលកម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយដោយ​ខ្លួនឯង​ដែរ​ឬទេ​ ​ខ្ញុំ​នឹង​នំា​នាង​ទៅ​បាដលិបុត្រ​ ​មិន​មាន​អ្នក​ចោមព័ទ្ធ​បាន​ ​បើ​នាង​ទៅដល់​បាដលិបុត្រ​នោះ​ហើយ​ ​ចូរ​ធើ្វ​កុសលកម្ម​ចុះ​។​ ​
 នាង​នោះ​តប​ថា​ ​បពិត្រ​យក្ស​ ​អ្នកជា​បុគ្គល​ប្រាថ្នា​ប្រយោជន៍ឲ្យ​ខ្ញុំ​ ​បពិត្រ​ទេវតា​ ​អ្នកជា​បុ​គ្គ​លបា្រ​ថ្នា​សេចក្តី​ចំរើន​ឲ្យ​ខ្ញុំ​ ​ខ្ញុំ​នឹង​ធើ្វ​តាម​សំដី​របស់​អ្នក​ ​អ្នកជា​អាចារ្យ​របស់ខ្ញុំ​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636866438068979780
ទៅកាន់ទំព័រ៖