ព្រះត្រៃបិដក ភាគ ៥៦

 ​ពួក​សត្វ​នរក​ក្តី​ ​ពួក​កំណើត​តិរច្ឆាន​ក្តី​ ​ពួក​ប្រេត​ក្តី​ ​ពួក​អសុរ​ក្តី​ ​ពួក​មនុស្ស​ ​និង​ទេពា្ត​ក្តី​ ​ខ្ញុំ​បានឃើញ​ហើយ​ ​ខ្ញុំ​បានឃើញ​ផលកម្ម​របស់​ខ្លួន​ដោយខ្លួនឯង​ ​ខ្ញុំ​នឹង​ធើ្វ​បុ​ណ្យ​ទំាំង​ឡាយ​ឲ្យ​ច្រើន​។​ ​

​ចប់​ ​រឿង​បា​ដ​លិ​បុត្ត​ប្រេត​ ​ទី១១​។​


​រឿង​អម្ព​វន​ប្រេត​ ​ទី១២​


 [​៤៧​]​ ​(​ពួក​ពាណិជ​សួរ​ថា​)​ ​ស្រះ​បោក្ខរណី​របស់​នាង​នេះ​ ​ជាទី​ត្រេកអរ​ដោយ​ប្រពៃ​ផង​ ​មាន​ផៃ្ទ​ដ៏​ស្មើ​ផង​ ​មាន​កំពង់​ល្អ​ផង​ ​មាន​ទឹក​ច្រើន​ផង​ ​មាន​ផ្ការីក​ល្អ​ផង​ ​មាន​ហ្វូង​កន្លង់​ហើរ​ឆ្វៀលឆ្វាត់​ផង​ ​ស្រះ​បោក្ខរណី​ ​ជាទី​ពេញចិត្ត​នេះ​ ​នាង​បាន​ដោយហេតុ​ដូចម្តេច​។​ ​មួយទៀត​ ​អម្ពវ័ន​របស់​នាង​នេះ​ ​ជាទី​ត្រេកអរ​ដោយ​ប្រពៃ​ផង​ ​កាន់​ផ្លែ​គ្រប់​រដូវ​ផង​ ​មាន​ផ្ការីក​ជានិច្ច​ ​មាន​ហ្វូង​កន្លង់​ច្រើន​ចោមរោម​ផង​ ​តើ​វិមាន​នេះ​ ​នាង​បាន​មក​ដោយហេតុ​អ្វី​។​ ​
 (​វេមានិកប្រេត​ ​តប​ថា​)​ ​ខ្ញុំ​បាន​ស្រះ​បោក្ខរណី​ ​ជាទី​ត្រេកអរ​ ​និង​អម្ព​វន​វិមាន​ ​ជាទី​ត្រេកអរ​នេះ​ ​ព្រោះតែ​ធីតា​របស់ខ្ញុំ​ ​បាន​ប្រគេន​ទឹក​ស្វាយទុំ​ ​និង​បបរ​ ​និង​ម្លប់​ដ៏​ត្រជាក់​ ​ជាទី​ត្រេកអរ​ក្នុង​ទីនេះ​។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636866438409369249
ទៅកាន់ទំព័រ៖