ព្រះត្រៃបិដក ភាគ ៥៦

​សុត្តន្ត​បិដក​
​ខុទ្ទកនិកាយ​ ​ថេរគាថា​


​សូម​នមស្ការ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​
 ​[​១​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​គាថា​ទាំងឡាយ​ ​ប្រកបដោយ​ប្រយោជន៍​ ​របស់​ព្រះ​ថេរៈ​ទាំងឡាយ​ ​អ្នកមាន​ចិត្ត​ចំរើន​ហើយ​ ​កាល​បន្លឺ​ឡើង​ ​ដូចជា​សីហៈ​ ​ជា​សត្វ​មាន​ចង្កូម​ដែល​បន្លឺ​ទៀប​ច្រក​នៃ​ភ្នំ​ ​ព្រះ​ថេរៈ​ទាំងឡាយ​តាម​នាម​ ​តាម​គោត្រ​ ​តាម​វិហារធម៌​ ​តាម​អធ្យាស្រ័យ​ ​ប្រកបដោយ​ប្រាជ្ញា​ ​ជា​បុគ្គល​មិន​ខ្ជិលច្រអូស​ ​ចំរើន​វិបស្សនា​ ​ក្នុង​ទី​នោះ​ៗ​ ​បាន​ពាល់ត្រូវ​អច្ចុត​បទ​ ​គឺ​ព្រះនិព្វាន​ ​ពិចារណា​នូវ​គុណសម្បត្តិ​ ​ដែល​លោក​បាន​ធ្វើ​ស្រេចហើយ​ ​បាន​សំដែង​ហើយ​នូវ​សេចក្តី​ដូចតទៅ​នេះ​។​

​ឯក​និបាត​
​ថេរគាថា​ ​ឯក​និបាត​ ​បឋម​វគ្គ​


 [​២​]​ ​នែ​ភ្លៀង​ ​ខ្ទម​របស់​អាត្មា​ ​បាន​បិទបាំង​ហើយ​ ​ជា​សុខ​ ​មិន​មាន​ខ្យល់​ ​អ្នក​ចូរ​បង្អោរ​តាម​សប្បាយ​ចុះ​ ​ចិត្ត​របស់​អាត្មា​ ​ដម្កល់​ទុក​ល្អ​ហើយ​ ​ជា​ចិត្ត​រួច​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​អាត្មា​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ជាប្រក្រតី​ ​ម្នាល​ភ្លៀង​ ​អ្នក​ចូរ​បង្អោរ​មក​ចុះ​។​ ​
 ឮថា​ ​ព្រះ​សុ​ភូ​តិ​ត្ថេ​រមាន​អាយុ​ ​បាន​ពោល​គាថា​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636866440551931796
ទៅកាន់ទំព័រ៖