ព្រះត្រៃបិដក ភាគ ៥៦
(នាងប្រេត តបថា) ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនម្សៅល្ងកិនប្រមាណ ១ ទោណៈ ដល់ភិក្ខុដែលកុំពុងត្រាច់ទៅ មានចិត្តត្រង់ ខ្ញុំក៏បានទទួលវិបាកនៃកុសលកម្មនោះក្នុងវិមាន អស់ចន្លោះកាលដ៏យូរ តែឥឡូវនេះ កុសលនោះតិចពេកណាស់។ កាលកិរិយា នឹងមានក្នុងខាងលើអំពី ៤ ខែ ខ្ញុំនឹងចូលទៅកាន់នរកដ៏ខ្លាំងក្លា ខ្លោចផ្សាដោយពិត នរកមានជ្រុង ៤ មានទ្វារ ៤ រាប់ដោយចំណែកដែលចែកហើយ មានដែកព័ទ្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃផែនដីនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះច្រាលរន្ទាល ផ្សាយទៅបានមួយរយយោជន៍ ដោយជុំវិញ តាំងនៅសព្វកាល ខ្ញុំនឹងរងទុក្ខវេទនាអស់កាលជាអង្វែងក្នុងនរកនោះ ព្រោះហេតុនោះ ខ្ញុំទើបទទួលផលនៃបាបកម្ម ដែលក្ដៅក្រហាយក្រៃពេកណាស់។
ចប់ រឿងខលាតប្រេត ទី១០។
រឿងនាគប្រេត ទី១១
[១១] (សាមណេរសួរថា) អ្នកទៅមុនគេបង្អស់ជិះដំរីស ឯអ្នកទៅកណ្ដាលគេ ជិះរថទឹមសេះអស្សតរ
ID: 636866402203348383
ទៅកាន់ទំព័រ៖