ព្រះត្រៃបិដក ភាគ ៥៦
[១៦] ភិក្ខុគប្បីកាត់បង់សំយោជនៈខាងក្រោម ៥ គប្បីលះបង់សំយោជនៈខាងលើ ៥ គប្បីចំរើនឥន្ទ្រិយ ៥ តទៅ ជាអ្នកកន្លងនូវគ្រឿងជាប់ចំពាក់ ៥
(១) ទើបលោកហៅថា ឆ្លងឱឃៈបាន។
កុណ្ឌធានត្ថេរ។
[១៧] អាជានេយ្យ
(២) ដ៏ចំរើន មាននង្គ័លជាទីប្រព្រឹត្តទៅមក ជាសត្វមានបូក តែងទៅបានដោយឥតលំបាក យ៉ាងណាមិញ កាលបើនិរាមិសសុខ ដែលខ្ញុំបានហើយ វេលាយប់ និងថ្ងៃទាំងឡាយរបស់ខ្ញុំ តែងប្រព្រឹត្តកន្លងទៅ ដោយឥតលំបាក ក៏យ៉ាងនោះដែរ
ពេលដ្ឋសីសត្ថេរ។
[១៨] បុគ្គលណា មានថីនមិទ្ធៈផង ជាអ្នកបរិភោគច្រើនផង ល្មោភដេកផង ដេកប្រែប្រួល ៗ ផង ដូចជ្រូកស្រុកធំ ដែលគេចិញ្ចឹមដោយចំណី ក្នុងកាលណា បុគ្គលនោះ ឈ្មោះថា ល្ងង់ខ្លៅ តែងចូលទៅកាន់គភ៌រឿយ ៗ ក្នុងកាលនោះ។
ទាសកត្ថេរ។
(១) គ្រឿងជាប់ចំពាក់ ៥យ៉ាង គឺរាគៈ១ ទោសៈ១ មោហៈ១ មានះ១ ទិដ្ឋិ១។ (២) អាជានេយ្យ មាន៣យ៉ាង គឺគោអាជានេយ្យ១ សេះអាជានេយ្យ១ ដំរីអាជានេយ្យ១។ អដ្ឋកថា។ ទីខ្លះថា មាន៤យ៉ាង រាប់យកបុរសអាជានេយ្យចូលផង។
ID: 636866443546593081
ទៅកាន់ទំព័រ៖