ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ឯក​និបាត​ ​តតិយ​វគ្គ​


 [​២២​]​ ​ខ្ញុំ​មិន​ខ្លាច​មរណៈ​ភ័យ​ទេ​ ​ព្រះ​សាស្តាចារ្យ​របស់​យើង​ទាំងឡាយ​ ​ទ្រង់​ឈ្លាសវៃ​ ​ក្នុង​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ភ័យ​មិន​ឋិតនៅ​ក្នុង​ព្រះនិព្វាន​ណា​ ​ភិក្ខុ​ទាំងឡាយ​ ​តែង​ដល់​ ​(​នូវ​ព្រះនិព្វាន​នោះ​)​ ​ដោយ​មគ្គ​នោះ​។​

​និ​គ្រោ​ធ​ត្ថេ​រ​។​


 [​២៣​]​ ​ពួក​សត្វ​ក្ងោក​ ​ជា​សត្វ​មាន​សម្បុរ​ខៀវ​ ​មានក​ល្អ​ ​មាន​សិរ្ស៍​ ​តែង​យំ​ក្នុង​ព្រៃ​ ​ឈ្មោះ​ការ​វី​ ​ក្ងោក​ទាំងនោះ​ ​លុះ​ត្រូវ​ខ្យល់​ត្រជាក់​បក់​មក​ ​តែង​ញ៉ាំង​បុគ្គល​ដែល​ដេកលក់​ ​និង​បុគ្គល​អ្នកមាន​ឈាន​ ​ឲ្យ​ភ្ញាក់​ឡើង​។​ ​

​ចិត្ត​ក​ត្ថេ​រ​។​


 [​២៤​]​ ​ខ្ញុំ​បរិភោគ​មធុបាយាស​ ​ជិត​គុម្ពឫស្សី​ ​ហើយ​ពិចារណា​នូវ​ការ​កើតឡើង​ ​និង​ការ​សូន្យ​ទៅ​នៃ​ខន្ធ​ទាំងឡាយ​ ​(​ដោយ​ការ​ទទួល​)​ ​យក​ឱវាទ​ខាងស្តាំ​ ​ខ្ញុំ​នឹង​ត្រឡប់ទៅ​កាន់​ច្រកភ្នំ​ ​ហើយ​ចំរើន​វិវេក​ធម៌​វិញ​។​

​គោ​សា​លត្ថេរ​។​


 ​[​២៥​]​ ​អ្នកជា​បព្វជិត​នៅ​ខ្ចីវស្សា​ ​ចូរ​ពិចារណា​ភាព​នៃ​ធម៌​ ​ជា​ធម៌​ល្អ​ ​វិជ្ជា​ទាំង​ ​៣​ ​អ្នក​បានសម្រេច​ហើយ​ ​ពុទ្ធសាសនា​ ​អ្នក​ក៏បាន​ធ្វើ​ហើយ​។​

​សុ​គន្ធ​ត្ថេ​រ​។

ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636866444502567760
ទៅកាន់ទំព័រ៖