ព្រះត្រៃបិដក ភាគ ៥៦

 [​៣៦​]​ ​បុគ្គល​អ្នក​ត្រូវការ​ដោយ​សេចក្តី​សុខ​(​១​)​ ​កាលបើ​ប្រតិបត្តិ​ដើម្បី​សេចក្តី​សុខ​នោះ​ ​រមែង​បាន​សេចក្តី​សុខ​ ​(​មិន​ត្រឹមតែ​ប៉ុណ្ណោះ​)​ ​បុគ្គល​ណា​ ​ចំរើន​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ជាម​គ្គ​ដ៏​ត្រង់​ ​ដើម្បី​ដល់​ព្រះនិព្វាន​ឈ្មោះ​អមតៈ​ ​បុគ្គល​នោះ​ ​រមែង​បាន​កិត្តិគុណ​ផង​ ​យស​ក៏​ចំរើន​ដល់​បុគ្គល​នោះ​ផង​។​

​សាមញ្ញ​កា​មិត្ថេរ​។​


 [​៣៧​]​ ​ការ​ស្តាប់​ជាការល្អ​ ​ការប្រព្រឹត្តិ​ជាការល្អ​ ​ការ​នៅ​ដោយ​ឥត​អាល័យ​ ​(​ក្នុង​កាមគុណ​)​ ​ជាការល្អ​គ្រប់​កាល​ ​ការ​សួរ​អំពី​ប្រយោជន៍​(​២​)​ ​អំពើ​ខាងស្តាំ​ ​(​ជាការល្អ​)​ ​អំពើ​ទាំងនោះ​ ​ឈ្មោះថា​ជា​សាមញ្ញ​ផល​របស់​បុគ្គល​អ្នក​មិន​មាន​កង្វល់​។​

​កុមា​បុ​ត្ត​ត្ថេ​រ​។​


 [​៣៨​]​ ​ពួក​ភិក្ខុ​ ​កាល​ត្រាច់ចរ​ ​ដេរដាស​ ​ទៅកាន់​ជន​បទ​ផ្សេង​ៗ​ ​ឈ្មោះថា​ ​ជា​អ្នក​មិន​សង្រួម​ផង​ ​រមែង​ញ៉ាំង​សមាធិ​ឲ្យ​ភ្លាត់​ផង​ ​ការ​ត្រាច់​ទៅ​ក្នុង​ដែន​ ​នឹង​ធ្វើ​ប្រយោជន៍អ្វី​កើត​។​
(​១​)​ ​សេចក្តី​សុខ​ក្នុង​គាថា​នេះ​ ​សំដៅយក​និ​រាមិ​សសុ​ខ​ ​គឺ​ព្រះនិព្វាន​។​ ​(​២​)​ ​គឺ​ប្រយោជន៍​ក្នុង​លោក​នេះ​ ​លោកខាងមុខ​ ​និង​ប្រយោជន៍​ដ៏​ប្រសើរ​ ​គឺ​ព្រះនិព្វាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636866446838491367
ទៅកាន់ទំព័រ៖