ព្រះត្រៃបិដក ភាគ ៥៦
ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់នូវសារម្ភកិ្កលេស គប្បីរំពឹង (ក្នុងកម្មដ្ឋាន) ធ្វើកុំឲ្យឧបក្កិលេសតាំងនៅជាប្រធានបានឡើយ។
ព្រះថេរៈជាសំឡាញ់របស់កុមាបុត្តត្ថេរ។
[៣៩] ភិក្ខុណា បង្វិលទន្លេសរភូដោយឫទ្ធិ៍បាន ភិក្ខុនោះ គឺគវម្បតិ ជាអ្នកមិនអាស្រ័យ មិនញាប់ញ័រ (ដោយតណ្ហា និងទិដ្ឋិ) ទេវតាទាំងឡាយ តែងនមស្ការនូវព្រះថេរៈនោះ ថាជាមហាមុនី ជាអ្នកកន្លងនូវសង្គធម៌ទាំងពួង ជាអ្នកដល់នូវត្រើយនៃភព។
គវម្បតិត្ថេរ។
[៤០] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់កាមរាគៈចេញ។
តិស្សតេ្ថរ។
[៤១] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់ភវរាគៈចេញ។
វឌ្ឍមានត្ថេរ។
ID: 636866447359321157
ទៅកាន់ទំព័រ៖