ព្រះត្រៃបិដក ភាគ ៥៦
ចំណែកកញ្ញាមកខាងក្រោយគេ ទៅដោយវ ភ្លឺស្វាងរុងរឿងសព្វទិសទាំង ១០។ ឯអ្នកទាំងឡាយ (ដែលមកក្រោយគេបង្អស់) មានដៃកាន់ដម្បង មានមុខជោកដោយទឹកភ្នែក មានខ្លួនបែកធ្លាយ ហើយផឹកនូវខ្ទុះ និងឈាមនៃគ្នានឹងគ្នាជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្ដេចខ្លះ។
(នាងប្រេត តបថា) បុគ្គលណា ទៅដោយដំរីសដ៏ប្រសើរ មានជើង ៤ មុនគេ បុគ្គលនោះ ជាបុត្តច្បងរបស់ខ្ញុំ បានថ្វាយទានហើយ ក៏បានជួបសេចក្ដីសុខ។ បុគ្គលណា ទៅដោយរថទឹមសេះ ៤ មានដំណើរល្អក្នុងទីកណ្ដាល បុគ្គលនោះ ជាបុត្តកណ្ដាលរបស់ខ្ញុំ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង។ នារីណា ប្រកបដោយបញ្ញា មានភ្នែកថ្លាដូចម្រឹគ ទៅដោយវក្រោយគេ
ID: 636866402440351939
ទៅកាន់ទំព័រ៖