ព្រះត្រៃបិដក ភាគ ៥៦

 [​៥៥​]​ ​ភ្លៀង​ ​(​មាន​ផ្គរ​)​ ​ដូច​ចម្រៀង​ដ៏​ពីរោះ​ ​រមែង​បង្អោរ​ចុះ​ ​ខ្ទម​ ​គឺ​អត្តភាព​ខ្ញុំ​ ​ខ្ញុំ​បាន​បិទបាំង​ហើយ​ ​ខ្ញុំ​ឥតមាន​បុគ្គល​គំរប់​ពីរ​នៅក្នុង​ខ្ទម​នោះ​ទេ​ ​ម្នាល​ភ្លៀង​ ​បើ​អ្នក​ចង់​ ​(​បង្អោរ​ទឹក​)​ ​ចូរ​បង្អោរ​មក​ចុះ​។​

​ឧ​ត្តិ​យត្ថេ​រ​។​


 [​៥៦​]​ ​ខ្ញុំ​បាន​ចូល​ទៅកាន់​ព្រៃ​អព័ា្ជន​ ​ហើយ​ធ្វើ​ខ្ទម​ប៉ុន​គ្រែ​អាសន្ទិ​(​១​)​ ​(​ហើយ​អង្គុយ​)​ ​ខ្ញុំ​បាន​ដល់​ត្រៃវិជ្ជា​ ​ពុទ្ធសាសនា​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​អញ្ជនា​វនិ​យត្ថេ​រ​។​


 [​៥៧​]​ ​(​ខេត្ត​បាល​ ​សួរ​ថា​)​ ​នរណា​ ​(​អង្គុយ​នៅ​)​ ​ក្នុង​ខ្ទម​ ​(​ព្រះ​ថេរៈ​តប​ថា​)​ ​ភិក្ខុ​អ្នក​ប្រាសចាក​រាគៈ​ ​មានចិត្ត​តម្កល់ទុក​ល្អ​ហើយ​ ​(​អង្គុយ​នៅ​)​ ​ក្នុង​ខ្ទម​ ​ម្នាល​អាវុសោ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ថា​ ​ខ្ទម​ដែល​អ្នកធ្វើ​ហើយ​ ​មិន​ឥតប្រយោជន៍​ទេ​។​

​កុដិ​វិ​ហា​រិត្ថេរ​។​


 ​[​៥៨​]​ ​ខ្ទម​នេះ​ជា​របស់​ចាស់​ ​កាលបើ​អ្នក​ប្រាថ្នា​ខ្ទម​ថ្មី​ឯទៀត​ ​អ្នក​ចូរ​បណ្តេញ​នូវ​សេចក្តី​ប្រាថ្នា​ចំពោះ​ខ្ទម​ចាស់​ចេញ​ ​ម្នាល​ភិក្ខុ​ ​ខ្ទម​ថ្មីទៀត​ ​តែង​នាំមក​នូវ​ទុក្ខ​។​

​កុដិ​វិ​ហា​រិត្ថេរ​។​


​(​១​)​ ​គ្រែ​មាន​ជ្រុង​ ​៤​ ​មាន​ជើង​ដ៏​ខ្ពស់​ហួសប្រមាណ​ ​គឺ​តាំង​អំពី​ ​១ហត្ថ​កន្លះ​ឡើង​ទៅ​ ​ដែល​ភិក្ខុ​អាច​អង្គុយ​បាន​ ​តែ​ដេក​មិន​គួរ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636866451011480048
ទៅកាន់ទំព័រ៖