ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ឯក​និបាត​ ​សត្តម​វគ្គ​


 [​៦២​]​ ​បណ្ឌិត​អ្នក​ឃើញ​ ​រមែង​ឃើញ​នូវ​បណ្ឌិត​អ្នក​ឃើញ​ ​(​ផងគ្នា​)​ ​ផង​ ​ឃើញ​ពាល​ ​អ្នក​មិនឃើញ​ផង​ ​ឯ​ពាល​អ្នក​មិនឃើញ​ ​រមែង​មិនឃើញ​ពាល​ ​ដែល​មិនឃើញ​ ​(​ផងគ្នា​)​ ​ផង​ ​នូវ​បណ្ឌិត​អ្នក​ឃើញ​ផង​។​

​វប្ប​ត្ថេ​រ​។​


 [​៦៣​]​ ​យើង​ម្នាក់ឯង​នៅក្នុង​ព្រៃ​ ​ដូច​កំណាត់ឈើ​ដែលគេ​ចោល​ក្នុង​ព្រៃ​ ​ពួក​កុលបុត្ត​ជាច្រើន​រូប​ ​រមែង​ស្រឡាញ់​យើង​ដូច​ពួក​សត្វ​នរក​ស្រឡាញ់​អ្នក​ដែល​ទៅកាន់​ឋានសួគ៌​។​

​វជ្ជិ​បុត្ត​ក​ត្ថេ​រ​។​


 [​៦៤​]​ ​ពួក​សត្វ​ ​(​ឃ្លាតចាក​កុសលធម៌​)​ ​ធ្លាក់ចុះ​ហើយ​ ​រមែង​ធ្លាក់ចុះ​ ​ឯ​ពួក​សត្វ​ដែល​ជាប់​ចំពាក់​ ​(​ក្នុង​កាម​)​ ​តែង​មកវិញ​ ​សោឡស​កិច្ច​ ​ដែល​អាត្មាអញ​ធ្វើ​ហើយ​ ​ជា​តម្រេក​ដែល​គួរ​ត្រេកអរ​ ​ព្រះនិព្វាន​ជា​សុខ​ដែល​មូល​មិត្ត​ដោយ​សេចក្តី​សុខ​។​ ​

​បក្ខ​ត្ថេ​រ​។​


 [​៦៥​]​ ​វិមល​កោណ្ឌញ្ញៈ​ ​កើតអំពី​ស្រី​ ​មាន​ដើមឈើ​ជា​ឈ្មោះ​ ​(​អម្ព​បាលី​)​ ​កើត​ដោយ​ស្តេច​ ​ដូចជា​ទង់​ពណ៌ស​ ​(​ព្រះបាទ​ពិម្ពិសារ​)​ ​លះបង់​នូវ​ទង់​ ​គឺ​មានះ​ ​កំចាត់​បង់​នូវ​ទង់​ធំ​ ​គឺ​មានះ​ ​ដោយ​ប្រាជា្ញ​ដូចជា​ទង់​។​

​វិមល​កោ​ណ្ឌញ្ញ​ត្ថេ​រ​។

ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636866451987035847
ទៅកាន់ទំព័រ៖