ព្រះត្រៃបិដក ភាគ ៥៦

 ​[​៦៦​]​ ​ពុទ្ធវចនៈ​ ​ដែល​បុគ្គល​រៀន​ក្នុង​សំណាក់​នៃ​ឧក្ខេ​បកដវ​ច្ឆ​ត្ថេ​រ​ ​ព្រះ​ថេរៈ​នោះ​ ​រមែង​សំដែង​នូវ​ពុទ្ធវចនៈ​នោះ​ ​ដល់​គ្រ​ហស្ថ​ទំាំង​ឡាយ​បាន​ ​អស់​ឆ្នាំ​ជាច្រើន​ ​លោក​ជា​អ្នកមាន​សេចក្តី​រីករាយ​ដ៏​លើសលុប​ ​អង្គុយ​នៅ​ដ៏​ស្ងប់ស្ងៀម​។​

​ឧក្ខេ​បកដវ​ច្ឆ​ត្ថេ​រ​។​


 [​៦៧​]​ ​ព្រះសម្ពុទ្ធ​ ​ជាម​ហា​វីរបុរស​ ​ព្រះអង្គ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទំាង​ពួង​ ​ទ្រង់​ប្រៀនប្រដៅ​ហើយ​ ​ខ្ញុំ​បាន​ស្តាប់ធម៌​របស់​ព្រះអង្គ​ ​ជា​អ្នក​ត្រេកអរ​នៅក្នុង​សំណាក់​ ​(​ព្រះអង្គ​)​ ​ត្រៃវិជ្ជា​ ​ខ្ញុំ​បាន​ដល់ហើយ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​ក៏បាន​ធើ្វ​ហើយ​។​

​មេ​ឃិ​យត្ថេ​រ​។​


 [​៦៨​]​ ​កិ​លេ​សទំាំង​ឡាយ​ ​ខ្ញុំ​ដុត​បំផ្លាញ​ហើយ​ ​ភព​ទំាង​អស់​ ​ខ្ញុំ​បាន​ដក​ចោល​ហើយ​ ​ជាតិ​សំសារ​ ​ក៏​អស់ហើយ​ ​ភព​ថ្មីទៀត​ ​មិន​មាន​ក្នុង​កាល​ឥឡូវនេះ​ទេ​។​

​ឯក​ធម្ម​សវ​និ​យត្ថេ​រ​។​


 [​៦៩​]​ ​សេចក្តី​សោក​ ​រមែង​មិន​មានដល់​អ្នកប្រាជ្ញ​ ​មានចិត្ត​ដ៏​ខ្ពង់ខ្ពស់​ ​ជា​អ្នក​មិន​ប្រមាទ​ ​សិក្សា​ក្នុង​ធម៌​ ​ជា​គន្លង​នៃ​ការចេះដឹង​ ​មាន​តា​ទិ​គុណ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​មានសតិ​គ្រប់​កាល​។​

​ឯ​កុ​ទា​និ​យត្ថេ​រ​។

ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636866452391158961
ទៅកាន់ទំព័រ៖