ព្រះត្រៃបិដក ភាគ ៥៦

 [​៧០​]​ ​ខ្ញុំ​បាន​ស្តាប់​សច្ចធម៌​ ​មាន​រស​ដ៏​ប្រសើរ​ ​របស់​ព្រះមានព្រះភាគ​ ​ជា​បុគ្គល​ប្រសើរ​ ​ដែល​ព្រះពុទ្ធ​មាន​សព្វញ្ញុតញ្ញាណ​ប្រសើរ​ ​សំដែង​ហើយ​ ​ប្រតិបត្តិ​ចំពោះ​អដ្ឋង្គិក​មគ្គ​ ​ដើម្បី​ដល់​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ជា​បុគ្គល​ឈ្លាសវៃ​ក្នុង​គន្លង​នៃ​ព្រះនិព្វាន​ដ៏​ក្សេម​ចាក​យោ​គៈ​។​

​ឆ​ន្ន​ត្ថេ​រ​។​


 [​៧១​]​ ​សីល​ហ្នឹងឯង​ ​ជាកំពូល​ក្នុង​សាសនា​នេះ​ ​ចំណែក​បុគ្គល​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ប្រសើរ​ ​ជ័យជំនះ​ក្នុង​មនុស្ស​ ​និង​ទេវ​តា​ទំាង​ឡាយ​ ​រមែង​មាន​ ​ព្រោះ​សីល​ ​និង​ប្រាជ្ញា​។​

​បុ​ណ្ណ​ត្ថេ​រ​។​


​ឧទ្ទាន​


​និយាយ​អំពី​វប្ប​ត្ថេ​រ​ ​១​ ​វជ្ជិ​បុត្ត​ក​ត្ថេ​រ​ ​១​ ​បក្ខ​ត្ថេ​រ​ ​១​ ​វិមល​កោ​ណ្ឌញ្ញ​ត្ថេ​រ​ ​១​ ​ឧក្ខេ​បកដវ​ច្ឆ​ត្ថេ​រ​ ​១​ ​មេ​ឃិ​យត្ថេ​រ​ ​១​ ​ឯក​ធម្ម​សវ​និ​យត្ថេ​រ​ ​១​ ​ឯ​កុ​ទាន​ត្ថេ​រ​ ​១​ ​ឆ​ន្ន​ត្ថេ​រ​ ​១​ ​បុ​ណ្ណ​ត្ថេ​រ​ ​ជា​អ្នកមាន​កំឡាំង​ច្រើន​ ​១​។​

​ចប់​ ​សត្តម​វគ្គ​។

ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636866452791981887
ទៅកាន់ទំព័រ៖