ព្រះត្រៃបិដក ភាគ ៥៦

​នារី​នោះ​ ​ជា​ធីតា​ពៅ​បង្អស់​របស់ខ្ញុំ​ ​ជា​អ្នកមាន​សេចក្ដីសុខ​ ​តែង​រីករាយ​តាម​ចំណែក​ផល​ទាន​ពាក់កណ្ដាល​។​ ​អំពី​ជាតិមុន​ ​ជន​ទាំង​នុ៎ះ​ ​ជា​អ្នកមាន​ចិត្តជ្រះថ្លា​ ​បាន​ឲ្យ​ទាន​ដល់​ពួក​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ចំណែកយើង​ខ្ញុំ​ទាំងឡាយ​វិញ​ ​ជា​អ្នក​កំណាញ់​ ​ជេរប្រទេច​ផ្ដាសា​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ឯ​ជន​ទាំងនេះ​ ​លុះ​ឲ្យហើយ​ ​ទើប​គេ​បម្រើ​ ​(​ដោយ​កាមគុណ​)​ ​ចំណែក​ពួក​យើង​ ​ទើប​ក្រៀម​ស្ងួត​ ​ដូចដើម​បបុស​ ​ដែល​ហាលថ្ងៃ​ដូច្នោះ​។​
 (​សាមណេរ​សួរ​ថា​)​ ​ភោជនាហារ​ ​របស់​អ្នក​ទាំងឡាយ​ ​ដូចម្ដេច​ទៅ​ ​ទីដេក​របស់​អ្នក​ ​ដូចម្ដេច​ទៅ​ ​ចុះ​អ្នក​ទាំងឡាយ​ ​មាន​បាបធម៌​ដ៏​ក្រៃលែង​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដូចម្ដេច​ ​ភោជនាហារ​ទាំងឡាយ​ដ៏​ច្រើន​ ​មិនមែន​ជា​របស់​តិចតួច​ឡើយ​ ​ឥឡូវនេះ​ ​អ្នក​ដល់​នូវ​សេចក្ដីទុក្ខ​ ​ព្រោះ​ប្រាសចាក​សេចក្ដីសុខ​។​ ​
 (​នាង​ប្រេត​ ​តប​ថា​)​ ​យើងខ្ញុំ​ទាំងឡាយ​ ​សម្លាប់​នូវ​គ្នានឹងគ្នា​ ​ហើយ​ក្រេប​ផឹក​នូវ​ខ្ទុះ​ ​និង​ឈាម​ ​ទុកជា​ផឹក​ច្រើន​ ​ក៏​មិន​បាត់ស្រេក​ឃ្លាន​ ​យើងខ្ញុំ​ទាំងឡាយ​ ​ក៏​នៅតែ​ស្រេកឃ្លាន​ ​ដដែល​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636866402700106796
ទៅកាន់ទំព័រ៖