ព្រះត្រៃបិដក ភាគ ៥៦

​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកមាន​ប្រាជ្ញា​រក្សាខ្លួន​ ​មាន​ស្មារ​តី​តំ​កល់​មាំ​ ​គប្បី​បាន​នូវ​និ​រាមិ​សសុ​ខ​ ​គឺ​ព្រះនិព្វាន​។​

​សុ​នា​គ​ត្ថេ​រ​។​


 [​៨៧​]​ ​ព្រះមានព្រះភាគ​ ​ជា​សា​សា្ត​ចារ្យ​ ​កាល​សំដែង​ដោយ​ព្រះអង្គ​ឯង​ ​(​ដូច​ផ្លែ​កន្ទួតព្រៃ​)​ ​ក្នុង​បាតដៃ​ ​តែង​ប្រៀនប្រដៅ​សង្ឃ​យ៉ាងនេះ​ថា​ ​ផ្លូវ​ដ៏​ប្រសើរ​នេះ​ ​ជា​ផ្លូវ​ទៅកាន់​ព្រះនិព្វាន​ ​មិនមែន​ដូច​ផ្លូវ​របស់​តិរិ្ថយ​អ្នក​ពោល​ផ្សេង​ៗ​ ​ខាងក្រៅ​សាសនា​នេះ​ទេ​។​

​នា​គិ​ត​ត្ថេ​រ​។​


 [​៨៨​]​ ​ខន្ធ​ទំាំង​ឡាយ​ ​ខ្ញុំ​ឃើញច្បាស់​ហើយ​ ​តាម​សេចក្តី​ពិត​ ​ភព​ទំាំង​ពួង​ ​ខ្ញុំ​ទំ​លាយ​ហើយ​ ​ជាតិ​សង្សារ​អស់ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទេ​។​

​ប​វិ​ដ្ឋ​ត្ថេ​រ​។​


 [​៨៩​]​ ​ខ្ញុំ​កាល​យល់​ច្បាស់​នូវ​សច្ច​ធម៌​ទំាំង​ឡាយ​ ​ទើប​អាច​នឹង​រើខ្លួន​ឡើង​ចាក​ទឹក​ ​គឺ​សំសារ​ ​ឡើង​កាន់​ទីគោ​ក​ ​គឺ​ព្រះនិព្វាន​ ​ដូចជា​ជំនន់​ធំ​កាល​បន្សាត់​ទៅ​។​

​អ​ជ្ជុន​ត្ថេ​រ​។​


 [​៩០​]​ ​ខ្ញុំ​ឆ្លង​ឡើង​ផុត​ ​ចាក​ភក់​ ​ចាក​ល្បាប់​ ​គឺ​កិលេស​ហើយ​ ​វៀរ​ស្រឡះ​ហើយ​ចាក​បាតាល​ ​(​ទំនាប​)​ ​គឺ​យោ​គៈ​ ​រួចផុត​ហើយ​ចាក​ឱឃៈ​ផង​ ​គន្ថៈ​ផង​ ​មានះ​ទំាំង​ពួង​ ​ខ្ញុំ​កំចាត់​បង់​ហើយ​។​

​ទេវ​សភ​ត្ថេ​រ​។​

ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636866455076242539
ទៅកាន់ទំព័រ៖