ព្រះត្រៃបិដក ភាគ ៥៦

 ​ជន​ទាំងឡាយ​ណា​ ​ជា​អ្នក​មិន​ចែកចាយ​ឲ្យ​ទាន​ ​ជន​ទាំងនោះ​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​ទៅ​កើត​ក្នុង​ឋាន​យមលោក​ ​តែង​ខ្សឹកខ្សួល​ ​ដូច​យើងខ្ញុំ​ទាំងឡាយ​ ​ជន​ទាំងឡាយ​ណា​ ​បាន​នូវ​សម្បត្តិ​ទាំងឡាយ​ហើយ​ ​តែង​ជា​អ្នក​កំណាញ់​ ​មិន​បរិភោគ​ផង​ ​មិន​ធ្វើបុណ្យ​ផង​។​ ​ជន​ទាំងនោះ​ ​ជា​អ្នកមាន​សេចក្ដីស្រេកឃ្លាន​គ្រប​សង្កត់​ ​ក្នុង​លោកខាងមុខ​ ​ក្នុង​កាលជាខាងក្រោយមក​ ​ជន​ទាំងនោះ​ ​រមែង​ឆេះ​រោលរាល​ ​ក្ដៅក្រហាយ​អស់កាលជាយូរអង្វែង​ ​ព្រោះ​បាន​ធ្វើ​នូវ​កម្ម​មានផល​ជា​ទុក្ខ​ ​តែង​ទទួលផល​ជា​ទុក្ខ​ ​មានផល​ដ៏​ក្ដៅក្រហាយ​។​
 ទ្រព្យសម្បត្តិ​ជា​របស់​មិន​ទៀង​ ​ជីវិត​ក្នុង​លោក​នេះ​ ​ជា​របស់​មិន​ទៀង​ ​បណ្ឌិត​ដឹង​នូវ​របស់​មិន​ទៀង​ ​តាម​សភាព​ជា​របស់​មិន​ទៀង​ហើយ​ ​គប្បី​ធ្វើ​នូវ​ទីពឹង​។​ ​ជន​ទាំងឡាយ​ណា​ ​អ្នក​ឈ្លាស​ក្នុង​ព្រះ​សទ្ធម្ម​ ​ដឹង​ច្បាស់​យ៉ាងនេះ​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ជា​អ្នក​មិន​ធ្វេសប្រហែស​ក្នុង​ទាន​ ​ព្រោះ​បាន​ស្ដាប់​ពាក្យ​នៃ​ព្រះអរហន្ត​ទាំងឡាយ​។​

​ចប់​ ​រឿង​នាគ​ប្រេត​ ​ទី១១​។​

ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636866402940310535
ទៅកាន់ទំព័រ៖