ព្រះត្រៃបិដក ភាគ ៥៦

 ​[​១១៦​]​ ​អ្នក​នុ៎ះ​ ​នឹង​សាបសូន្យ​ចាក​ភ្នំ​ឈ្មោះ​នេសាទ​កៈ​ ​(​ទីនៅ​នៃ​អ្នកនេសាទ​)​ ​ជា​ភ្នំ​មានយស​ ​បិទបាំង​ដោយ​ដើម​ខ្លែង​គង់​ ​នឹង​ដើម​ពោនស្វា​ជាច្រើន​។​

​មហា​នា​មត្ថេរ​។​


 [​១១៧​]​ ​បុគ្គល​គ្រប់គ្រង​ទ្វារ​ ​សង្រួម​ដោយ​ល្អ​ ​ខ្ជាក់​ចោល​នូវ​ឫសគល់​នៃ​សេចក្តី​ទុក្ខ​ ​ព្រោះ​លះ​បង់​ផស្សា​យត​នៈ​ទំាង​ ​៦​ ​ប្រការ​ ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ខ្ញុំ​ក៏បាន​ដល់ហើយ​។​

​បា​រា​បរិ​យត្ថេ​រ​។​


 ​[​១១៨​]​ ​ខ្ញុំ​មានខ្លួន​ប្រោះព្រំ​ល្អ​ ​ស្លៀកពាក់​ល្អ​ ​ស្អិតស្អាង​ដោយ​គ្រឿងប្រដាប់​គ្រប់យ៉ាង​ ​បាន​នូវ​វិជ្ជា​ ​៣​ ​ប្រការ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​យស​ត្ថេ​រ​។​


 [​១១៩​]​ ​វ័យ​ ​(​របស់​សត្វ​)​ ​រមែង​ធ្លាក់ចុះ​ ​ហាក់ដូចជា​ត្រូវ​ទេវតា​បណ្តេញ​ ​រូប​ ​(​របស់​យើង​)​ ​កាល​មាននៅ​ ​ដោយ​ប្រការ​ដូច្នោះ​ ​តែ​ហាក់ដូចជា​រូប​អ្នកដទៃ​ ​ខ្លួនខ្ញុំ​នោះ​ ​កាល​មាន​ពិត​ ​តែ​ហាក់ដូចជា​មិន​មាន​ ​ខ្ញុំ​រឭក​ឃើញ​ខ្លួន​ ​(​របស់ខ្ញុំ​)​ ​ហាក់ដូចជា​រឭក​ឃើញ​ខ្លួន​របស់​អ្នកដទៃ​ដែរ​។​

​កិ​ម្ពិ​លត្ថេរ​។​


 [​១២០​]​ ​អ្នក​ចូល​ទៅកាន់​គល់ឈើ​ ​និង​ព្រៃ​ញាតស្បាត​ ​ហើយ​ក្រសោប​យក​ព្រះនិព្វាន​ ​(​មក​ដាក់​)​ ​ក្នុង​ហ្ឫទ័យ​បាន
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636866473417761614
ទៅកាន់ទំព័រ៖