ព្រះត្រៃបិដក ភាគ ៥៦
[១២៤] ស្វា គឺចិត្ត តែងចូលទៅក្នុងខ្ទម គឺអន្តភាព មានទ្វារ ៥ កាលញាប់ញ័រស្ទុះចុះឡើង តែងត្រាច់ទៅតាមទ្វារ។ នែស្វា អ្នកចូរឈប់ អ្នកកុំស្ទុះទៅឡើយ ខ្ទមរបស់អ្នកនោះ មិនមានដូចក្នុងកាលមុនទៀតទេ អ្នកត្រូវខ្ញុំសង្កត់សង្កិនដោយបញ្ញា អ្នកនឹងទៅកាន់ទីឆ្ងាយមិនបានទេ។
វល្លិយត្ថេរ។
[១២៥] ខ្ទមដែលខ្ញុំធ្វើទៀបឆ្នេរទន្លេគង្គា ដោយស្លឹកត្នោត ៣ ធាង ក៏មាន បាត្ររបស់ខ្ញុំ ដូចជាឆ្នាំងស្រោចទឹកដោះស្រស់ឲ្យខ្មោច ក៏មាន សំពត់បង្សុកូលក៏មាន។ ក្នុងរវាងពីរឆ្នាំ ខ្ញុំនិយាយវាចាតែ ១ មាត់ ក្នុងរវាងឆ្នាំទី ៣ គំនរនៃងងឹត (អវិជ្ជា) ខ្ញុំក៏បានទំលាយហើយ។
គង្គាតិរិយត្ថេរ។
[១២៦] បើទុកជាបុគ្គលមានវិជ្ជា ៣ លះបង់មច្ចុបាន មិនមានអាសវៈ ពួកជនពាល អ្នកមិនចេះដឹង រមែងមើលងាយបុគ្គលនោះ ថាជាអ្នកមិនមានកេរ្តិ៍ឈ្មោះល្បីល្បាញទៅវិញ។ បុគ្គលណា ក្នុងលោកនេះ លុះតែជាអ្នកស្វាក់លាភចំពោះបាយ ទឹក ទោះបីមានធម៌ដ៏លាមក បុគ្គលនោះ ទើបពួកជនពាលទំាំងនោះធ្វើសក្ការៈ។
អជិនត្ថេរ។
[១២៧] កាលណាខ្ញុំបានស្តាប់សច្ចធម៌របស់ព្រះសាស្តា កាលទ្រង់សំដែង (កាលនោះ) ខ្ញុំមិនដឹងនូវសេចក្តីសង្ស័យ ជាបុគ្គលដឹងសព្វ ចំពោះព្រះសាស្តា ព្រះអង្គជាអ្នកឈ្នះមារ
ID: 636866474859894100
ទៅកាន់ទំព័រ៖