ព្រះត្រៃបិដក ភាគ ៥៦
នែកាម យើងបានប្រព្រឹត្តនូវការសម្លាប់អ្នកហើយ ឥឡូវនេះ យើងមិនជាប់បំណុលនឹងអ្នកទេ យើងនឹងទៅកាន់ព្រះនិព្វានឥឡូវនេះ ដែលជាទីទៅ ហើយមិនសោយសោក។
គោតមត្ថេរ។
[១៣១] កុហក បុគ្គលនោះសម្លាប់ខ្លួនឯង (ដោយការប្រព្រឹត្តិលាមក) មុន សម្លាប់បុគ្គលដទៃក្រោយ បុគ្គលបំផ្លាញខ្លួនឯង បំផ្លាញបានដោយងាយ ដូចព្រានបក្សីសម្លាប់ (សត្វស្លាប) ដោយធ្នាក់។ បុគ្គលមានតែវណ្ណៈខាងក្រៅ [វណ្ណៈខាងក្រៅ សំដៅការរៀបចំដោយឥរិយាបថឲ្យស្រគត់ស្រគំជាដើម។] មិនឈ្មោះថាព្រាហ្មណ៍ទេ លុះតែមានវណ្ណៈខាងក្នុង [វណ្ណៈខាងក្នុង សំដៅយកគុណសម្បត្តិ មានសីលជាដើម។ អដ្ឋកថា។] ទើបឈ្មោះថាព្រាហ្មណ៍ បពិត្រសុជម្បតិ បាបកម្មមានក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថាបុគ្គលខ្មៅ។
វសភត្ថេរ។
ឧទ្ទាន
និយាយអំពីឧត្តរត្ថេរ ១ បិណ្ឌោលភារទ្វាជត្ថេរ ១ វល្លិយត្ថេរ ១ គង្គាតីរិយត្ថេរ ជាឥសី ១ អជិនត្ថេរ ១ មេឡជិនត្ថេរ ១ រាធត្ថេរ ១ សុរាធត្ថេរ ១ គោតមត្ថេរ ១ វសភត្ថេរ ១ ព្រះថេរៈទំាំង ១០ នេះ ជាអ្នកមានឫទ្ធិច្រើន។
ចប់ បឋមវគ្គ។
ID: 636866475689051525
ទៅកាន់ទំព័រ៖