ព្រះត្រៃបិដក ភាគ ៥៦
ថេរគាថា ទុកនិបាត ទុតិយវគ្គ
[១៣២] ការស្តាប់ដោយល្អ ជាការចំរើននៃអ្នកស្តាប់ ការស្តាប់ ជាការចំរើននៃបញ្ញា (ព្រោះ) បុគ្គល រមែងយល់សេចក្តីបានដោយសារបញ្ញា សេចក្តីដែលយល់ហើយ រមែងនំាំសុខមកឲ្យ។
បុគ្គលគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តធម៌ ដែលជាហេតុរួចស្រឡះចាកសំយោជនៈ បើមិនបានសេចក្តីត្រេកអរក្នុងទីស្ងាត់នោះទេ គប្បីជាអ្នកមានសតិ រក្សាខ្លួននៅក្នុងពួកចុះ។
មហាចុន្ទត្ថេរ។
[១៣៣] ពួកជនណា បៀតបៀនពួកមនុស្ស ដោយកម្ម ដែលច្រឡំដោយកម្មក្លាក្លាំងផង ដោយកម្មផ្សេងៗ ផង ពួកជនទំាំងនោះ ឈ្មោះថាមានព្យាយាមអាក្រក់ ជនទាំងនោះ តែងត្រូវជន (ឯទៀត) ធ្វើ (ឲ្យដល់នូវសេចក្តីទុក្ខ) តាមដំណើរដូច្នោះ ព្រោះថា កម្ម (របស់ជននោះ) មិនចេះវិនាសទេ។ ជនធ្វើនូវកម្មណា ទោះបីល្អ ឬអាក្រក់ ធ្វើនូវកម្មណា ៗ រមែងជាទាយាទ (ទទួលផល) នៃកម្មនោះៗ។
ជោតិទាសត្ថេរ។
[១៣៤] ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិត រមែងរលត់ទៅ អាយុរបស់សត្វទំាំងឡាយ រមែងអស់ទៅ ដូចទឹកស្ទឹងតូច។
ID: 636866476189350140
ទៅកាន់ទំព័រ៖