ព្រះត្រៃបិដក ភាគ ៥៦

​ខ្ញុំ​កាល​ចំរើន​សតិ​ប្ប​ដ្ឋាន៤​ ​ពោជ្ឈង្គ៧​ ​និង​មគ្គ៨​ ​បាន​រលឹក​ឃើញ​អស់​ ​៥០០កប្ប​ ​ដូច​មួយ​រាត្រី​។​

​សោ​ភិ​ត​ត្ថេ​រ​។​


 [​១៤៥​]​ ​អំពើ​ណា​ដែល​បុគ្គល​គួរ​ធ្វើ​ ​ដោយ​ព្យាយាម​ដ៏​មាំ​ ​អំពើ​ណា​ដែល​បុគ្គល​ប្រាថ្នា​ដើម្បី​ត្រាស់​ដឹង​គប្បី​ធ្វើ​ ​ខ្ញុំ​នឹង​ធ្វើ​អំ​ពើ​នោះ​ៗ​ ​មិន​នឿយណាយ​ទេ​ ​អ្នក​ចូរ​មើល​សេចក្ដីព្យាយាម​ ​សេចក្ដី​ប្រឹងប្រែង​ចុះ​ ​អ្នក​ចូរ​ប្រាប់ផ្លូវ​ ​ដែល​ជា​ផ្លូវ​ឈម​ទៅកាន់​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ដល់​ខ្ញុំ​ ​ខ្ញុំ​នឹង​ដឹង​បាន​ដោយ​ញាណ​ជា​គ្រឿង​ដឹង​ដូច​ខ្សែទឹក​ទន្លេ​គង្គា​ ​(​មិន​នឿយណាយ​)​ ​នឹង​សាគរ​។​

​វល្លិ​យត្ថេ​រ​។​


 [​១៤៦​]​ ​កាល​កប្ប​ក​បុរស​ ​ចូល​មក​និយាយ​ថា​ ​ខ្ញុំ​នឹង​កោរសក់​របស់ខ្ញុំ​ ​(​លំដាប់នោះ​)​ ​ខ្ញុំ​ទាញ​យក​កញ្ចក់​អំពី​ដៃ​កប្ប​ក​បុរស​នោះ​ ​ហើយ​ឆ្លុះមើល​សរីរៈ​។​ ​រាងកាយ​ប្រាកដជា​របស់​ទទេ​ ​ងងឹត​ក្នុង​ទី​ងងឹត​ ​គឺ​អវិជ្ជា​ក៏​ប្រាស​ចេញ​ហើយ​ ​កិលេស​ដូចជា​កំណាត់សំពត់​ទាំងអស់​ ​ខ្ញុំ​បាន​ផ្ដាច់​ចោល​អស់ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទេ​។​

​វីត​សោ​ក​ត្ថេ​រ​។​


 [​១៤៧​]​ ​ខ្ញុំ​លះបង់​នី​វរ​ណៈ​ទាំង​ ​៥​ ​ដើម្បី​ដល់​ព្រះនិព្វាន​ដ៏​ក្សេម​ចាក​យោ​គៈ​ ​កាន់​យក​កញ្ចក់​គឺ​ធម៌​ ​ជា​ញាណទស្សនៈ​របស់​ខ្លួន​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636866478291240361
ទៅកាន់ទំព័រ៖