ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ទុក​និបាត​ ​ចតុត្ថ​វគ្គ​


 [​១៥២​]​ ​កាលដែល​ខ្ញុំ​បួស​ក្នុង​សាសនា​នៃ​ព្រះសម្មាសម្ពុទ្ធ​ ​ក៏បាន​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​ ​បាន​កន្លង​កាមធាតុ​ ​កាល​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ​ ​កំពុង​ពិនិត្យ​ពិចារណា​ ​ចិត្ត​របស់ខ្ញុំ​ ​ក៏បាន​រួចផុត​ចាក​កិលេស​ ​វិមុត្តិ​របស់ខ្ញុំ​ ​លែង​កំរើក​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​។​

​មិគ​សិរ​ត្ថេ​រ​(​១​)​ ​។​


 [​១៥៣​]​ ​ផ្ទះ​ ​គឺ​អត្តភាព​ទាំងឡាយ​ ​(​ដែល​កើត​)​ ​រឿយ​ៗ​ ​ក្នុង​ភព​នោះ​ ​ៗ​ ​ជា​របស់​មិន​ទៀង​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​កំពុងតែ​ខំ​ស្វែងរក​ជាង​ ​គឺ​តណ្ហា​ ​អ្នកធ្វើ​ផ្ទះ​ ​គឺ​អត្តភាព​ ​ការ​កើត​រឿយ​ ​ៗ​ ​ជាហេតុ​នាំមក​នូវ​សេចក្ដីទុក្ខ​។​ ​នែ​ជាងផ្ទះ​ ​អ្នក​ ​គឺ​យើង​បានឃើញ​ច្បាស់​ហើយ​ ​អ្នក​នឹង​ធ្វើ​ផ្ទះ​ទៀត​មិនបាន​ឡើយ​ ​ឆ្អឹងជំនីរ​ ​គឺ​កិលេស​ទាំងអស់​របស់​អ្នក​ ​យើង​បាន​បំបាក់​អស់ហើយ​ ​ទាំង​ហោជាង​ ​គឺ​អវិជ្ជា​ទៀតសោត​ ​យើង​បាន​រុះរើ​ចោល​អស់ហើយ​ ​ចិត្ត​ដែល​យើង​ធ្វើឲ្យ​រីងស្ងួត​ ​ក៏​នឹង​រលត់​ក្នុង​ភព​នេះឯង​។​ ​

​សិវ​ក​ត្ថេ​រ​។​


 ​[​១៥៤​]​ ​ព្រះ​មុនី​ ​ជា​ព្រះអរហន្ត​ ​មាន​ព្រះ​ដំណើរ​ល្អ​ ​ក្នុង​លោក​ ​ទ្រង់​អាពាធ​ព្រោះ​ខ្យល់​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​អ្នកមាន​ទឹក​ក្ដៅ​ ​ចូរ​អ្នក​ថ្វាយ​ដល់​ព្រះ​មុនី​។​ ​
​(​១​)​ ​បាន​ជា​ឈ្មោះថា​ ​មិគ​សិរ​ត្ថេ​រ​ ​ព្រោះ​លោក​កើត​ក្នុង​ខែ​មិគសិរ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636866480007788542
ទៅកាន់ទំព័រ៖