ព្រះត្រៃបិដក ភាគ ៥៦

 ​(​ព្រោះថា​)​ ​ព្រះពុទ្ធ​ ​ត្រូវ​ពួក​បូ​ជនេយ្យ​បុគ្គល​បូជា​ហើយ​ ​ត្រូវ​ពួក​សក្ក​រេយ្យ​បុគ្គល​ ​(​បុគ្គល​ដែលគេ​គប្បី​ធ្វើសក្ការៈ​)​ ​ធ្វើសក្ការៈ​ហើយ​ ​ត្រូវ​ពួក​អប​ចិនេ​យ្យ​បុគ្គល​ ​(​បុគ្គល​ដែលគេ​គប្បី​កោតក្រែង​)​ ​កោតក្រែង​ហើយ​ ​អាត្មា​ប្រាថ្នា​នឹង​នាំ​ទឹក​ក្ដៅ​ទៅ​ថ្វាយព្រះ​អង្គ​។​

​ឧប​វា​ណ​ត្ថេ​រ​។​


 [​១៥៥​]​ ​ពួក​ឧបាសក​ ​អ្នក​ទ្រទ្រង់​ព្រះ​បរិយត្តិធម៌​ដែល​ខ្ញុំ​ជួប​ហើយ​ ​បាន​និយាយ​ថា​ ​កាម​ទាំងឡាយ​ ​ជា​របស់​មិន​ទៀង​ ​តែ​ពួក​ឧបាសក​នោះ​ ​នៅ​ត្រេកអរ​ក្រៃពេក​ ​ក្នុង​កែវមណី​ ​និង​ក​ណ្ឌល​ទាំងឡាយ​ផង​ ​ជា​អ្នក​អាឡោះអាល័យ​ក្នុង​កូន​ ​និង​ប្រពន្ធ​ផង​។​ ​ពួក​ឧបាសក​ទាំងនោះ​ ​មិនទាន់​ដឹង​ធម៌​ពិត​ទេ​ ​គ្រាន់តែ​ចេះនិយាយ​ថា​ ​កាម​ទាំងឡាយ​ជា​របស់​មិន​ទៀង​ ​ឧបាសក​ទាំងនោះ​ ​មិនទាន់​មាន​កម្លាំង​ញាណ​ដើម្បី​កាត់ផ្ដាច់​នូវ​រាគៈ​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​នៅ​ជាប់ស្អិត​ចំពោះ​កូន​ ​ប្រពន្ធ​ ​និង​ទ្រព្យសម្បត្តិ​។​

​ឥសិ​ទិ​ន្ន​ត្ថេ​រ​។​


 [​១៥៦​]​ ​ភ្លៀង​បង្អុរ​ចុះ​ផង​ ​មេឃ​គ្រហឹម​លាន់​គ្អឹល​ ​ៗ​ ​ផង​ ​(​ក្នុង​ពេលនោះ​)​ ​អាត្មាអញ​នៅតែ​ម្នាក់ឯង​ក្នុង​រូងភ្នំ​ដែល​គួរខ្លាច​ ​កាលដែល​អាត្មាអញ​នោះ​ ​នៅក្នុង​រូងភ្នំ​ដែល​គួរខ្លាច​តែម្នាក់ឯង​ ​ភ័យ​ក្ដី​ ​សេចក្ដី​តក់ស្លុត​ក្ដី​ ​សេចក្ដី​ព្រឺរោម​ក្ដី​ ​មិន​មាន​ទេ​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636866480438263164
ទៅកាន់ទំព័រ៖