ព្រះត្រៃបិដក ភាគ ៥៦

​ព្រោះថា​ ​បុគ្គល​មាន​ប្រាជ្ញាវាងវៃ​ ​បានឃើញ​អត្ថ​ដ៏​សុខុម​ក្រៃលែង​ ​បាន​ប្រព្រឹត្ត​បន្ទាប​បន្ទន់ខ្លួន​ ​សេព​នូវ​សីល​ដ៏​ចំរើន​ ​មិនមែន​បាន​ព្រះនិព្វាន​ដោយ​ក្រ​ឡើយ​។​

​វិសាខ​បញ្ចា​លី​បុ​ត្ត​ត្ថេ​រ​។​


 [​១៦៧​]​ ​ពួក​ក្ងោក​ជា​សត្វ​មាន​កំប៉ោយ​ល្អ​ ​មាន​សំណុំ​កន្ទុយ​ល្អ​ ​មានក​ខៀវ​ល្អ​ ​មានមុខ​ល្អ​ ​មាន​សម្រែក​ពីរោះ​ ​តែង​បន្លឺ​ឡើង​ផង​ ​ទេសភាព​ធំ​នេះ​ ​មាន​ស្មៅ​ខៀវ​ល្អ​ ​មាន​ទឹក​ជ្រួតជ្រាប​ល្អ​ផង​ ​អាកាស​មាន​ពពក​ល្អ​ផង​។​ ​អ្នកជា​បុគ្គល​មាន​សភាព​គួរសម​ដោយ​ប្រពៃ​ ​(​ចូរ​ចំរើន​)​ ​នូវ​ឈាន​របស់​ព្រះ​យោគាវចរ​អ្នកមាន​ចិត្តល្អ​ ​ចូរ​មាន​ព្យាយាម​ល្អ​ ​ក្នុង​ព្រះពុទ្ធ​សាសនា​ដោយ​ប្រពៃ​ ​ចូរ​បាន​នូវ​ព្រះនិព្វាន​ ​ជា​បទ​ដ៏​ទៀង​ឧត្ដម​ ​ជា​ធម៌​មាន​ពណ៌ស​ល្អ​ក្រៃពេក​ ​ជា​ធម៌​ល្អិត​ ​ជា​ធម៌​ដែលគេ​កម្រ​ឃើញ​ដោយ​ងាយ​។​

​ចូឡ​ក​ត្ថេ​រ​។​


 [​១៦៨​]​ ​ចិត្ត​មកកាន់​សេចក្ដីត្រេកត្រអាល​ ​ដែល​កម្ម​ក្កិ​លេស​លើកឡើង​ហើយ​ ​កាន់​ដែក​ស្រួច​ ​គឺ​ភព​ ​ដែក​ស្រួច​គឺ​ភព​ ​និង​កំណាត់ឈើ​ ​គឺ​កាមគុណ​ ​មាននៅ​ក្នុង​ទីណា​ ​អ្នកតែង​ទៅ​ក្នុង​ទីនោះ​ ​ៗ​។​ ​នែ​ចិត្ត​ចង្រៃ​ ​អញ​ប្រាប់​ឯង​ ​នែ​ចិត្តកំណាច​ ​អញ​ប្រាប់​ឯង​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636866482492390653
ទៅកាន់ទំព័រ៖