ព្រះត្រៃបិដក ភាគ ៥៦

​បុគ្គល​ណាមួយ​ ​កាល​ធ្វើ​នូវ​កិច្ច​របស់​បុរស​ ​មិន​អើពើ​ចំពោះ​ត្រជាក់​ ​និង​ក្ដៅ​ឲ្យ​ក្រៃលែង​ជាង​ស្មៅ​ ​បុគ្គល​នោះ​ ​រមែង​មិន​សាបសូន្យ​ចាក​សេចក្ដីសុខ​ឡើយ​។​ ​អាត្មាអញ​ ​កាល​ចំរើន​នូវ​វិវេក​ ​នឹង​កំចាត់​បង់​បាន​នូវ​ស្មៅ​ចិញ្ចៀន​ ​ស្បូវ​ ​គុម្ពឈើ​មាន​បន្លា​ ​ស្បូវរណ្ដាស​ ​ស្មៅ​ដំណេក​ទន្សាយ​ ​និង​ស្មៅ​យា​ប្ល៉ង​ ​(​កិលេស​គ្រោតគ្រាត​ ​កណ្ដាល​ ​ល្អិត​)​ ​ដោយ​ទ្រូង​ ​(​សេចក្ដីព្យាយាម​)​។​

​មា​តង្គ​បុ​ត្ត​ត្ថេ​រ​។​


 [​១៧៦​]​ ​ពួក​សមណៈ​ណា​ ​ជា​អ្នកមាន​សំដី​ដ៏​វិចិត្រ​ ​ជា​ពហុស្សូត​ ​នៅក្នុង​ក្រុង​បាត​លិ​បុត្ត​ជាប្រក្រតី​ ​បណ្ដា​ពួក​សមណៈ​ទាំងនោះ​ ​ខុ​ជ្ជ​សោ​ភិ​ត​ត្ថេ​រមាន​អាយុ​នេះ​ ​ជា​សមណៈ​មួយ​រូប​ដែរ​ ​ឈរ​ជិត​ទ្វារ​។​ ​
 ពួក​សមណៈ​ណា​ ​ជា​អ្នកមាន​សំដី​ដ៏​វិចិត្រ​ ​ជា​ពហុស្សូត​ ​នៅក្នុង​ក្រុង​បាត​លិ​បុត្ត​ជាប្រក្រតី​ ​បណ្ដា​សមណៈ​ទាំងនោះ​ ​ខុ​ជ្ជ​សោ​ភិ​ត​ត្ថេ​រមាន​អាយុ​នេះ​ ​ជា​សមណៈ​មួយ​រូប​ដែរ​ ​ជា​អ្នក​មក​ដោយ​ខ្យល់​ ​គឺ​មក​ដោយ​កម្លាំង​នៃ​ឫទ្ធិ​ ​ហើយ​ឈរ​ជិត​ទ្វារ​។​ ​
 ​ខុ​ជ្ជ​សោ​ភិ​ត​ត្ថេ​រនេះ​ ​បាន​ដល់​នូវ​សេចក្ដីសុខ​ ​ដោយ​ការ​ច្បាំង​ ​(​នឹង​ពួក​កិលេស​)​ ​ផង​ ​ដោយ​បូជា​ល្អ​ផង​ ​ដោយ​ការ​ឈ្នះ​សង្គ្រាម​ផង​ ​ដោយ​ការ​សន្សំ​នូវ​ព្រហ្មចរិយ​ធម៌​ផង​។​

​ខុ​ជ្ជ​សោ​ភិ​ត​ត្ថេ​រ​។​

ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636866484680995835
ទៅកាន់ទំព័រ៖