ព្រះត្រៃបិដក ភាគ ៥៦

 ​[​១៧៧​]​ ​បណ្ដា​ពួក​មនុស្ស​ក្នុង​លោក​នេះ​ ​ជន​ណាមួយ​បៀតបៀន​សត្វ​ដទៃ​ ​ជន​នោះ​ ​រមែង​សាបសូន្យ​ ​ចាក​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ក្នុង​លោក​ទាំងពីរ​ ​គឺ​លោក​នេះ​ ​និង​លោកខាងមុខ​។​ ​លុះតែ​ជន​ណា​ ​អនុគ្រោះ​ដល់​សត្វ​ទាំងពួង​ ​ដោយចិត្ត​ប្រកបដោយ​មេត្តា​ ​ជន​ប្រាកដ​ដូច្នោះ​នោះ​ ​ទើប​ទទួល​បុណ្យ​ដ៏​ច្រើន​។​ ​បុគ្គល​គប្បី​សិក្សា​សុភាសិត​ផង​ ​នូវ​ការ​ចូល​ទៅ​រក​សមណៈ​ផង​ ​នូវ​ការ​អង្គុយតែ​ម្នាក់ឯង​ក្នុង​ទីស្ងាត់​ផង​ ​នូវ​ការ​ញ៉ាំង​ចិត្ត​ឲ្យ​ស្ងប់​រម្ងាប់​ផង​។​

​វារ​ណ​ត្ថេ​រ​។​


 [​១៧៨​]​ ​បុគ្គល​អ្នកមាន​សទ្ធា​ ​មាន​ប្រាជ្ញា​ ​ឋិតនៅ​ក្នុង​ធម៌​ ​បរិបូណ៌​ដោយ​សីល​ ​សូម្បីតែ​ម្នាក់ឯង​ ​ក៏​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ដល់​ពួក​ញាតិ​ ​និង​ផៅពង្ស​ ​ដែល​ជា​អ្នក​មិន​មាន​សទ្ធា​។​ ​ញាតិ​ទាំងឡាយ​ ​ដែល​ខ្ញុំ​ផ្ទញ់ផ្ទាល់​ ​រំឭក​ដាស់តឿន​ ​ដោយ​សេចក្ដី​អនុគ្រោះ​ ​ក៏បាន​ធ្វើសក្ការៈ​ចំពោះ​ពួក​ភិក្ខុ​ ​ដោយ​សេចក្ដី​ស្រឡាញ់​ ​ថា​ជា​ញាតិ​ ​ជា​ផៅពង្ស​។​ ​ពួក​ញាតិ​ទាំងនោះ​ ​លុះ​ធ្វើ​មរណកាល​កន្លង​លោក​នេះ​ទៅ​ហើយ​ ​ក៏បាន​ដល់​នូវ​សេចក្តី​សុខ​ក្នុង​ទេវលោក​ ​ទាំង​បងប្អូន​ ​និង​មាតា​របស់ខ្ញុំ​ ​ក៏​ជា​អ្នក​បរិបូណ៌​ដោយ​កាមគុណ​ ​រមែង​ត្រេកអរ​ដែរ​។​

​បស្សិ​ក​ត្ថេ​រ​។​

ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636866484982963106
ទៅកាន់ទំព័រ៖