ព្រះត្រៃបិដក ភាគ ៥៦

​រឿង​សូករ​ប្រេត​ ​ទី២​


 [​២​]​ ​(​ព្រះ​នារ​ទត្ថេ​រសួ​រថា​ ​)​ ​កាយ​ទាំងមូល​របស់​អ្នក​ ​មាន​សម្បុរ​ដូចជា​មាស​ ​មាន​រស្មី​ភ្លឺស្វាង​សព្វ​ទិស​ ​តែមាត់​របស់​អ្នក​ដូច​មាត់ជ្រូក​ ​តើ​អំពី​ភព​មុន​ ​អ្នក​បាន​ធ្វើអំពើ​ដូចម្ដេច​។​
 (​ប្រេត​តប​ថា​)​ ​បពិត្រ​ព្រះ​នារ​ទៈ​ ​ខ្ញុំ​ជា​បុគ្គល​បាន​សង្រួមកាយ​ ​តែ​មិនបាន​សង្រួម​វាចា​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​ ​ដូច​លោកម្ចាស់​បានឃើញ​ស្រាប់ហើយ​ ​បពិត្រ​ព្រះ​នារ​ទៈ​ ​ខ្ញុំ​សូម​ទូល​រឿង​នោះ​ដល់​លោកម្ចាស់​ ​រឿង​នេះ​លោកម្ចាស់​បានឃើញ​ដោយខ្លួនឯង​ស្រាប់ហើយ​ ​លោក​កុំ​ធ្វើបាប​ដោយ​មាត់​ ​កុំ​មាន​មាត់​ដូច​មាត់ជ្រូក​ឡើយ​។​

​ចប់​ ​រឿង​សូករ​ប្រេត​ ​ទី២​។​


​រឿង​បូ​តិ​មុខ​ប្រេត​ ​ទី៣​


 [​៣​]​ ​(​ព្រះ​នារ​ទត្ថេ​រសួ​រថា​ ​)​ ​អ្នក​ទ្រទ្រង់នូវ​វណ្ណធាតុ​ ​គឺ​រាងកាយ​ជា​ទិព្វ​ដ៏​ល្អ​ ​ឋិតនៅ​ឰដ៏​អាកាសវេហាស៍​ ​ទាស់​តែ​ដង្កូវ​ទាំងឡាយ​ ​ទំពាស៊ី​នូវ​មាត់​របស់​អ្នក​ ​ដែល​មាន​ក្លិនស្អុយ​ ​តើ​អំពី​ភព​មុន​ ​អ្នក​បាន​ធ្វើអំពើ​ដូចម្ដេច​។​ ​
 (​ប្រេត​តប​ថា​)​ ​ខ្ញុំ​ជា​សមណៈ​លាមក​ ​មាន​វាចា​អាក្រក់​ ​ប្រព្រឹត្ត​តបធម៌​ ​មិន​សង្រួម​មាត់​ ​ឯ​វណ្ណធាតុ​ ​ខ្ញុំ​បាន​ហើយដោយ​តបធម៌​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636866398246562068
ទៅកាន់ទំព័រ៖