ព្រះត្រៃបិដក ភាគ ៥៦

​សត្វ​ទាំងឡាយ​ ​ជួនកាល​ត្រេកអរ​ ​ជួនកាល​ប្រាសចាក​សេចក្ដីត្រេកអរ​ ​(​ព្រោះហេតុនោះ​)​ ​អ្នកប្រាជ្ញ​នឹង​ឈ្នះ​ចំពោះ​ការ​ត្រេកអរ​ ​និង​មិន​ត្រេកអរ​នោះ​ ​ដូចម្ដេច​កើត​។​ ​ភត្ត​ដែលគេ​ចំអិន​បំរុង​អ្នកប្រាជ្ញ​បន្ដិច​ ​ៗ​ ​រាល់​ ​ៗ​ ​ត្រកូល​ ​អាត្មា​នឹង​ត្រាច់​ទៅ​ ​ដើម្បី​ដុំ​បាយ​ ​(​ព្រោះ​)​ ​កម្លាំង​ស្មង​របស់​អាត្មា​ ​មាននៅ​ឡើយ​។​

​សា​ដិ​មត្តិ​យត្ថេ​រ​។​


 ​[​១៨១​]​ ​កុលបុត្ត​ ​ចេញ​ ​(​ចាក​ឃរាវាស​)​ ​ដោយ​សទ្ធា​ ​ហើយ​បួស​ថ្មី​ ​ជា​នវ​ភិក្ខុ​ ​គប្បី​គប់​រក​កល្យាណមិត្រ​ទាំងឡាយ​ ​ដែល​ជា​អ្នកមាន​ការ​ចិញ្ចឹមជីវិត​ដោយ​បរិសុទ្ធិ​ ​អ្នក​មិន​ខ្ជិលច្រអូស​។​ ​កុលបុត្ត​ ​ចេញ​ ​(​ចាក​ឃរាវាស​)​ ​ដោយ​សទ្ធា​ ​បួស​ថ្មី​ ​ជា​នវ​ភិក្ខុ​ ​អ្នកមាន​ប្រាជ្ញា​ ​កាល​នៅក្នុង​ពួក​ ​គប្បី​សិក្សា​នូវ​វិន័យ​។​ ​កុលបុត្ត​ ​ចេញ​ ​(​ចាក​ឃរាវាស​)​ ​ដោយ​សទ្ធា​ ​បួស​ថ្មី​ ​ជា​នវ​ភិក្ខុ​ ​ជា​អ្នក​ឈ្លាស​ក្នុង​ហេតុ​ដែល​គួរ​ ​និង​មិន​គួរ​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​ ​កុំ​ឲ្យ​ ​(​ពួក​កិលេស​ ​មាន​តណ្ហា​ជាដើម​)​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​បាន​។​

​ឧបា​លិ​ត្ថេ​រ​។​


 [​១៨២​]​ ​ឱ​ហ្ន៎​ ​កាមគុណ​ទាំង​ ​៥​ ​ញ៉ាំង​អាត្មាអញ​ជា​បណ្ឌិត​មាន​សមត្ថភាព​ ​គិត​នូវ​ប្រយោជន៍​ ​ឲ្យ​ធ្លាក់ចុះ​ក្នុង​លោក​ ​ព្រោះតែ​សេចក្ដី​វង្វេង​ទេតើ​។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636866485687193386
ទៅកាន់ទំព័រ៖