ព្រះត្រៃបិដក ភាគ ៥៦

​អាត្មាអញ​ ​ចូល​ទៅ​ក្នុង​វិស័យ​នៃ​កិលេស​មារ​ ​ត្រូវ​សរ​ ​គឺ​រាគៈ​មុត​ជាប់​ហើយ​ ​តែ​អាច​ស្ទុះ​រួចចាក​អន្ទាក់​នៃ​មច្ចុរាជ​បាន​។​ ​កាម​ទាំងពួង​ ​អាត្មាអញ​បាន​លះបង់​ហើយ​ ​ភព​ទាំងពួង​ ​អាត្មាអញ​បាន​ទំ​លាយ​ចោល​ហើយ​ ​ជាតិ​សង្សារ​អស់ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​។​

​ឧត្តរ​បា​លត្ថេរ​។​


 [​១៨៣​]​ ​នែ​ពួក​ញាតិ​ទាំងអស់​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្ដាប់​ចុះ​ ​អាត្មា​សូម​សំដែងធម៌​ដល់​អ្នក​ទាំងឡាយ​ថា​ ​ការ​កើត​រឿយ​ ​ៗ​ ​ជាហេតុ​នាំមក​នូវ​ទុក្ខ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រារព្ធ​ព្យាយាម​ ​ចូរ​គេច​ចេញ​ ​(​ចាក​សេចក្ដី​ខ្ជិល​)​ ​ចូរ​ប្រកប​ ​(​នូវ​សិក្ខា​ ​មាន​អធិសីល​សិក្ខា​ជាដើម​)​ ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ចូរ​កំចាត់​បង់​នូវ​សេនា​នៃ​មច្ចុ​ ​ឲ្យ​ដូចជា​ដំរី​កំចាត់​បង់​នូវ​ផ្ទះ​ ​ដែល​ធ្វើ​ដោយ​ដើម​បបុស​ដូច្នោះ​ចុះ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​មិន​មាន​សេចក្ដីប្រមាទ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​នោះ​ ​នឹង​លះបង់​នូវ​ជាតិ​សង្សារ​ ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​

​អភិភូ​ត​ត្ថេ​រ​។​


 [​១៨៤​]​ ​អាត្មាអញ​ ​កាល​អន្ទោល​ទៅ​ ​(​ក្នុង​សង្សារ​)​ ​បាន​ទៅកាន់​នរក​ញយ​ ​ៗ​ ​ផង​ ​ទៅកាន់​ប្រេតវិស័យ​ញយ​ ​ៗ​ ​ផង​ ​បាន​កើត​ក្នុង​កំណើត​តិរច្ឆាន​រងទុក្ខ​ជា​ញយ​ ​ៗ​ ​ផង​ ​ហើយ​អាត្មាអញ​នៅ​ ​(​រងទុក្ខ​)​ ​អស់​កាលយូរ​អនេក​។​ ​ម្យ៉ាងទៀត​ ​ភព​ជា​របស់​មនុស្ស​ ​អាត្មាអញ​ ​ធ្លាប់​បាន​ហើយ​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636866487821175443
ទៅកាន់ទំព័រ៖