ព្រះត្រៃបិដក ភាគ ៥៦

​ចួនកាល​ ​អាត្មាអញ​បាន​ទៅ​កើត​ក្នុង​ពួក​នៃ​ទេវតា​ក្នុង​ឋានសួគ៌​ ​ចួនកាល​អាត្មាអញ​ឋិតនៅ​ក្នុង​រូបភព​ ​ក្នុង​អរូបភព​ ​ក្នុង​នេវ​សញ្ញី​ភព​ ​ក្នុង​អសញ្ញី​ភព​ ​(​និ​ងនេវ​សញ្ញី​នា​សញ្ញី​ភព​)​។​ ​ភព​ទាំងឡាយ​ ​ដែល​ប្រកបដោយ​បច្ច័យ​ ​អាត្មា​បានដឹង​ច្បាស់​ហើយ​ ​ថា​ជា​របស់​ឥត​ខ្លឹម​ ​ជា​របស់​បច្ច័យ​តាក់តែង​ហើយ​ ​ជា​របស់​ឃ្លេងឃ្លោង​ ​(​ដោយអំណាច​ជរា​ ​ជាដើម​)​ ​ជា​របស់​ប្រព្រឹត្តទៅ​ ​ដោយ​ការ​បែកធ្លាយ​សព្វ​ ​ៗ​ ​កាល​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​សភាវៈ​នៃ​សង្ខតធម៌​នោះ​ ​ជាស​ភាវៈ​កកើត​ក្នុង​ខ្លួន​ ​ហើយ​ជា​អ្នកមាន​ស្មារតី​ ​បាន​នូវ​សេចក្ដី​ស្ងប់​រម្ងាប់​មែនពិត​។​

​គោ​ត​មត្ថេរ​។​


 [​១៨៥​]​ ​បុគ្គល​ណា​ ​មិន​ធ្វើ​នូវ​កិច្ច​ដែល​គួរ​ធ្វើ​ក្នុង​កាលមុន​ ​ហើយ​ចង់​ធ្វើ​ក្នុង​កាល​ក្រោយ​វិញ​ ​បុគ្គល​នោះ​ ​រមែង​ឃ្លាតចាក​ឋានៈ​ជា​សុខ​ផង​ ​ក្ដៅក្រហាយ​រឿយ​ ​ៗ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ផង​។​ ​បុគ្គល​ធ្វើអំពើ​ណា​ ​ត្រូវ​និយាយចំ​ពោះ​តែ​អំពើនោះ​ ​មិន​ធ្វើអំពើ​ណា​ ​មិន​ត្រូវ​និយាយចំ​ពោះ​អំពើនោះ​ទេ​ ​បណ្ឌិត​ទាំងឡាយ​ ​តែង​កំណត់​ដឹង​ច្បាស់​នូវ​បុគ្គល​មិន​ធ្វើ​ ​បានតែ​និយាយ​។​ ​សេចក្ដីទុក្ខ​រលត់​ទៅ​ក្នុង​ព្រះនិព្វាន​ណា​ ​ព្រះនិព្វាន​នោះ​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ហើយ​ ​ជា​គុណជាត​មិន​មាន​សេចក្ដីសោក​ ​ប្រាសចាក​ធូលី​ ​ជាទី​ក្សេមក្សាន្ដ​ ​នាំមក​នូវ​សុខ​ដោយ​ប្រពៃ​មែនពិត​។​

​ហា​រិត​ត្ថេ​រ​។​

ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636866488096051165
ទៅកាន់ទំព័រ៖