ព្រះត្រៃបិដក ភាគ ៥៦

​ទោស​ក៏​កើត​ប្រាកដ​ ​និ​ព្វិ​ទា​ញាណ​ក៏​តាំងនៅ​ព្រម​។​ ​ចិត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ក៏​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​ ​ព្រោះ​វិបស្សនាញាណ​នោះ​ ​អ្នក​ចូរ​មើល​នូវ​ភាព​នៃ​ធម៌​ ​ជា​ធម៌​ល្អ​ ​វិជ្ជា​ ​៣​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ដល់​ដោយលំដាប់​ហើយ​ ​សាសនា​នៃ​ព្រះពុទ្ធ​ ​ខ្ញុំ​ព្រះអង្គ​បាន​ធ្វើ​ហើយ​។​

​ភ​គុត្ថេរ​។​


 [​១៨៩​]​ ​បរេ​ជន​ទាំងឡាយ​ ​រមែង​មិនដឹង​ថា​ ​យើង​ទាំងឡាយ​ ​នឹង​វិនាស​ក្នុង​កណ្ដាល​នៃ​ពួក​នេះ​ ​ដូច្នេះ​ឡើយ​ ​ចំណែក​ឯ​ជន​ទាំងឡាយ​ណា​ ​ជា​បណ្ឌិត​ក្នុង​ពួក​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឯ​ការ​ឈ្លោះប្រកែក​ ​តែង​ស្ងប់​រម្ងាប់​អំពីសំណាក់​នៃ​ជន​ទាំងឡាយ​ជា​បណ្ឌិត​នោះ​។​ ​កាលណាបើ​ជន​ទាំងឡាយ​មិនដឹង​ ​(​នូវ​ឧបាយ​នៃ​ការ​ស្ងប់​រម្ងាប់​នៃ​វិវាទ​)​ ​រមែង​ប្រព្រឹត្តទៅ​ ​ហាក់ដូចជា​មិន​ស្លាប់​ ​(​កាលនោះ​ ​វិវាទ​ក៏​មិន​ស្ងប់​រម្ងាប់​ឡើយ​)​ ​ចំណែក​ជន​ទាំងឡាយ​ណា​ ​ដឹង​ច្បាស់​ធម៌​ ​(​ជន​ទាំងឡាយ​នោះ​)​ ​កាលបើ​ពួក​សត្វ​មាន​សេចក្ដី​ក្ដៅក្រហាយ​ ​ខ្លួន​ជា​អ្នក​មិន​មាន​សេចក្ដី​ក្ដៅក្រហាយ​ឡើយ​។​ ​កម្ម​ណាមួយ​ធូរ​ថយ​ក្ដី​ ​វ័ត​ណាមួយ​សៅហ្មង​ក្ដី​ ​ព្រហ្មចរិយៈ​ណាមួយ​ដែល​បុគ្គល​រលឹក​ ​ដោយ​សេចក្ដី​រង្កៀស​ក្ដី​ ​កម្ម​ ​៣​ ​យ៉ាងនោះ​ ​ជា​របស់​មិន​មានផល​ច្រើន​ឡើយ​។​ ​បុគ្គល​ណា​ ​មិន​មាន​សេចក្ដី​គោរព​ក្នុង​ព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​(​បុគ្គល​នោះ​)​ ​រមែង​ជា​អ្នក​ឆ្ងាយ​ចាក​ព្រះ​សទ្ធម្ម​ ​ដូចជា​មេឃ​ឆ្ងាយ​អំពី​ផែនដី​។​

​ស​ភិ​យត្ថេ​រ​។​

ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636866489121359809
ទៅកាន់ទំព័រ៖