ព្រះត្រៃបិដក ភាគ ៥៦
អ្នកចូរមើលនូវការដល់សរណៈ ចូរមើលភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
ជម្ពុកត្ថេរ។
[១៩២] ឱ អាត្មាអញមកល្អហើយ ដើម្បីគយផគ្គុមហោស្រព
(១) ជិតកំពង់ឈ្មោះគយា អាត្មាអញ បានឃើញព្រះសម្ពុទ្ធកំពុងតែសំដែងធម៌ដ៏ឧត្ដម ព្រះអង្គមានពន្លឺច្រើន ជាគណាចារ្យ ដល់នូវឋានៈដ៏ប្រសើរ ដឹកនាំសត្វលោក ទ្រង់ឈ្នះមនុស្សលោក ព្រមទាំងទេវលោក ទ្រង់មានការឃើញថ្លឹងមិនបាន ជាមហានាគ មានព្យាយាមធំ មានសេចក្ដីរុងរឿងធំ មិនមានអាសវៈ មានអាសវៈទាំងពួងអស់រលីងហើយ ជាសាស្ដា មិនមានភ័យអំពីណាឡើយ។ ព្រះមានព្រះភាគអង្គនោះ បានញ៉ាំងអាត្មាអញឈ្មោះសេនកៈ អ្នកមានសេចក្ដីសៅហ្មងអស់កាលយូរ ដែលចំណង គឺទិដ្ឋិចងទុកហើយ ឲ្យរួចស្រឡះចាកកិលេសគ្រឿងចាក់ស្រែះទាំងពួងបាន។
សេនកត្ថេរ។
[១៩៣] បុគ្គលណា ប្រញាប់ប្រញាល់ក្នុងកាលដែលគួរសន្សឹម បែរជាសន្សឹមក្នុងកាលដែលគួរប្រញាប់ប្រញាល់
(១) ជាឈ្មោះមហោស្រព ១ ដែលលេងខាងចុងខែផគ្គុណ នៅកំពង់គយារាល់ឆ្នាំ។ អដ្ឋកថា។
ID: 636866490080534670
ទៅកាន់ទំព័រ៖