ព្រះត្រៃបិដក ភាគ ៥៦

​ឧ​ព្វ​រី​វគ្គ​ ​ទី២​
​រឿង​សំសារ​មោច​ក​ប្រេត​ ​ទី១​


 [​១៣​]​ ​(​ព្រះ​សារីបុត្ត​សួរ​ថា​)​ ​ម្នាល​ស្រី​ស្គម​ ​មាន​ឆ្អឹងជំនីរ​រគាម​ ​នាង​ជា​ស្រី​អាក្រាត​ ​មាន​រូបអាក្រក់​ក្រៃពេក​ ​មានខ្លួន​ស្គាំងស្គម​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​នាង​ជា​អ្វី​ ​មក​ឋិតនៅ​ទីនេះ​។​
 (​នាង​ប្រេត​ ​តប​ថា​)​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ស្រី​ប្រេត​ ​ដល់​នូវ​សេចក្ដីទុក្ខ​ ​ជា​យមលោក​សត្វ​ ​ស្លាប់​អំពី​មនុស្សលោក​នេះ​ហើយ​ ​បាន​ទៅកាន់​បេតលោក​ ​ព្រោះ​ធ្វើបាប​កម្ម​។​
 ​ចុះ​អំពើអាក្រក់​ ​ដែល​នាង​បាន​ធ្វើ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​តើ​ដូចម្ដេច​ ​នាង​ទៅកាន់​បេតលោក​ ​អំពី​មនុស្សលោក​នេះ​ ​ព្រោះ​វិបាក​នៃ​កម្ម​ដូចម្ដេច​។​
 បពិត្រ​លោក​ដ៏​ចំរើន​ ​បិតា​មាតា​ ​ឬ​ពួក​ញាតិ​ ​ជា​អ្នក​អនុគ្រោះ​ដល់​ខ្ញុំ​ ​គប្បី​ដឹកនាំ​ខ្ញុំ​ថា​ ​នាង​ចូរ​មានចិត្ត​ជ្រះថ្លា​ ​ឲ្យ​ទាន​ដល់​ពួក​សមណព្រាហ្មណ៍​ ​(​ដូច្នេះ​)​ ​ពុំ​មាន​ឡើយ​។​ ​ខ្ញុំ​ទើបបាន​ជា​ស្រី​អាក្រាត​ ​មាន​សភាព​យ៉ាងនេះ​ ​តែង​ត្រាច់​ទៅ​អស់​ ​៥០០​ ​ឆ្នាំ​ ​ចាប់​ដើម​អំពី​ឆ្នាំនេះ​ទៅ​ ​ទំពាស៊ី​ដោយ​សេចក្ដីស្រេកឃ្លាន​ផង​ ​ដោយ​ចំណង់​ផង​ ​នេះ​ជា​ផល​នៃ​បាបកម្ម​របស់ខ្ញុំ​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636866404285617482
ទៅកាន់ទំព័រ៖