ព្រះត្រៃបិដក ភាគ ៥៦

​អាត្មាអញ​ ​លះបង់​កាម​នោះ​ហើយ​ ​បាន​កាត់​នូវ​ចំណង​នៃ​មារ​ ​ដក​តណ្ហា​ ​ព្រមទាំង​ឫស​ចេញ​ហើយ​ ​ជា​អ្នកមាន​សេចក្ដី​ត្រជាក់​កើត​ហើយ​ ​មានទុក្ខ​រលត់​ហើយ​។​

​រា​ហុល​ត្ថេ​រ​។​


 [​១៩៥​]​ ​ប្រពន្ធ​ ​(​របស់ខ្ញុំ​)​ ​ស្អិតស្អាង​ដោយ​មាស​ ​មាន​ពួក​ទាសី​ដើរ​ចោមរោម​ ​ពកូន​ដោយ​ចង្កេះ​ ​ចូល​មករ​ក​ខ្ញុំ​។​ ​លុះ​ខ្ញុំ​ឃើញ​មាតា​របស់​កូន​ខ្លួន​នោះ​ ​ប្រដាប់ដោយ​គ្រឿង​អាភរណៈ​ ​មានការ​ស្លៀកពាក់​ល្អ​ ​ហើយ​ដើរមក​ ​ហាក់ដូចជា​អន្ទាក់​នៃ​មច្ចុ​ដែល​មារ​ដំឡើង​ហើយ​។​ ​លំដាប់នោះ​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ក៏​កើតឡើង​ដល់​ខ្ញុំ​ ​ទោស​ក៏​កើតឡើង​ប្រាកដ​ ​សេចក្ដី​ទ្រាន់​ណាស់​ ​ក៏​តាំងនៅ​មាំ​។​ ​តពីនោះមក​ ​ចិត្ត​របស់ខ្ញុំ​រួច​ស្រឡះ​ ​អ្នក​ចូរ​មើល​នូវ​ភាព​នៃ​ធម៌​ ​ជា​ធម៌​ល្អ​ ​ត្រៃវិជ្ជា​ ​ខ្ញុំ​បាន​ដល់​ដោយលំដាប់​ហើយ​ ​សាសនា​នៃ​ព្រះពុទ្ធ​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​ចន្ទ​ន​ត្ថេ​រ​។​


 [​១៩៦​]​ ​ធម៌​ ​រមែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ដោយពិត​ ​ធម៌​ដែល​បុគ្គល​សន្សំ​ល្អ​ហើយ​ ​រមែង​នាំមក​នូវ​សេចក្ដីសុខ​ ​នេះ​ជា​អា​និ​សស​ង្ស​ក្នុង​ធម៌​ដែល​បុគ្គល​សន្សំ​ល្អ​ហើយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​រមែង​មិនទៅ​កាន់​ទុគ្គតិ​។​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636866490716231030
ទៅកាន់ទំព័រ៖