ព្រះត្រៃបិដក ភាគ ៥៦
ដើមព្រីងទាំងឡាយ ញ៉ាំងច្រាំងនៃទន្លេទាំងពីរ ក្នុងទីនោះ (ដែលឋិតនៅ) ខាងក្រោយនៃគុហារធំឲ្យល្អ មិនមែនញ៉ាំងសត្វណាមួយក្នុងទីនោះឲ្យត្រេកអរបានទេ។
កង្កែបទាំងឡាយ មានសំឡេងពីរោះ ប្រាសចាកពួកនៃពស់ រមែងយំកងរំពង។ ថ្ងៃនេះ មិនមែនជាសម័យនៅប្រាសចាកភ្នំ និងទន្លេទេ ព្រោះទន្លេអជករណី ជាទីក្សេមសប្បាយរីករាយដោយប្រពៃ។
សប្បកត្ថេរ។
[១៩៨] ខ្ញុំត្រូវការចិញ្ចឹមជីវិត បព្វជ្ជា បានឧបសម្បទាហើយ តែតពីនោះមក ក៏ត្រឡប់បាននូវសទ្ធា មានព្យាយាមមាំ ខំប្រឹងប្រែងមាំ។ កាយនេះ ចូរបែកធ្លាយចុះ ដុំនៃសាច់ទាំងឡាយ ចូរខ្ចាត់ខ្ចាយទៅចុះ ស្មងទាំងឡាយរបស់ខ្ញុំ ចូររបូតធ្លាក់ចាកតំណនៃជង្គង់ទាំងពីរចុះ។ កាលបើសរ គឺតណ្ហា មិនទាន់ខ្ចាត់ចេញទេ ខ្ញុំនឹងមិនស៊ី មិនផឹក និងមិនចេញអំពីកុដិ ទាំងមិនទម្រេត សូម្បីតែមួយបង្អៀងឡើយ។ អ្នកចូរមើលសេចក្ដីព្យាយាម ប្រឹងប្រែងដ៏មាំរបស់ខ្ញុំនោះ កាលនៅយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។
មុទិតត្ថេរ។
ID: 636866491330586169
ទៅកាន់ទំព័រ៖