ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​បញ្ចក​និបាត​


 [​១៩៩​]​ ​ភិក្ខុ​ទៅកាន់​ទី​ស្មសាន​ ​បានឃើញ​សាកសព​ស្ត្រី​ដែលគេ​លះបង់​ចោល​ក្នុង​ព្រៃស្មសាន​ ​ត្រូវ​ពួក​ដង្កូវរុក​ជញ្ជែង​ស៊ី​ធ្លុះធ្លាយ​។​ ​ពួក​ជន​ខ្លះ​ដែល​ឃើញ​សាកសព​ស្លាប់​ដ៏​លាមក​ ​ក៏​ខ្ពើមរអើម​ ​តែ​កាម​រាគៈ​កើតឡើង​ប្រាកដ​ ​(​ក្នុង​សាកសព​នោះ​)​ ​ដូចជា​បុគ្គល​ខ្វាក់​ ​អសុចិ​ហូរហៀរ​ ​(​តាម​ទ្វារ​ទាំង៩​)​។​ ​តែ​អាត្មាអញ​ចៀសចេញ​អំពី​ទីនោះ​ ​ថយ​ជាង​មួយ​ចំអិន​បាយ​ ​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន​ ​ចូល​ទៅកាន់​ទីសម​គួរ​។​ ​លំដាប់នោះ​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​ប្រាជ្ញា​ ​ក៏​កើតឡើង​ដល់​អាត្មាអញ​ ​ទោស​ក៏​កើត​ប្រាកដ​ ​(​ដល់​អាត្មាអញ​)​ ​សេចក្ដី​នឿយណាយ​ ​ក៏​តាំងនៅ​ព្រម​ ​(​ក្នុង​ហ្ឫទ័យ​នៃ​អាត្មាអញ​)​ ​លំដាប់នោះ​ ​ចិត្ត​របស់​អាត្មាអញ​ក៏​រួច​ស្រឡះ​ ​(​ចាក​កិលេស​)​ ​អ្នក​ចូរ​មើល​នូវ​ភាព​នៃ​ធម៌​ ​ជា​ធម៌​ល្អ​ ​វិជ្ជា​ទាំង​ ​៣​ ​អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ​ ​សាសនា​នៃ​ព្រះពុទ្ធ​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ហើយ​។​

​រាជ​ទត្ត​ត្ថេ​រ​។​


 [​២០០​]​ ​បុរស​អ្នក​ប្រាថ្នា​នូវ​កិច្ច​ ​ប្រកប​ខ្លួន​ក្នុង​អំពើ​ដែល​មិន​គួរ​ប្រកប​ ​ប្រសិនបើ​ត្រាច់​ទៅ​ ​មិន​គប្បី​បាន​ ​(​នូវ​ប្រយោជន៍​នោះ​ទេ​)​ ​នោះ​ឯង​ ​ជា​លក្ខណៈ​នៃ​ចំណែកខាង​អាក្រក់​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636866492929497622
ទៅកាន់ទំព័រ៖