ព្រះត្រៃបិដក ភាគ ៥៦

 ​[​២០៥​]​ ​អាត្មាអញ​ចុះ​ទឹក​ក្នុង​កំពង់​ឈ្មោះ​គ​យា​ ​ក្នុង​មួយថ្ងៃ​ ​៣​ ​ដង​ ​គឺ​ពេលព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ ​ក្នុង​កាល​មហោស្រព​ឈ្មោះ​គយ​ផ​គ្គុ​ ​បាប​ណា​ ​ដែល​អាត្មាអញ​ធ្វើ​ហើយ​ ​ក្នុង​ជាតិ​ទាំងឡាយ​ដទៃ​ ​អំពី​កាលមុន​ ​ឥឡូវនេះ​ ​អាត្មាអញ​បណ្ដែត​ចោល​នូវ​បាប​នោះ​ ​ក្នុង​កំពង់​ឈ្មោះ​គ​យា​នេះ​ ​ទិដ្ឋិ​យ៉ាងនេះ​ ​មាន​ហើយ​ក្នុង​កាលមុន​។​ ​អាត្មាអញ​ ​ស្ដាប់​វាចា​ជា​សុភាសិត​ ​ជា​បទ​ប្រកបដោយ​ធម៌​ ​និង​អត្ថ​ ​ហើយ​ពិចារណា​នូវ​សេចក្ដី​តាម​គួរ​ដល់​ការពិត​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​។​ ​អាត្មាអញ​ ​មាន​បាប​ទាំងពួង​លាង​ចេញ​ហើយ​ ​មិន​មានមន្ទិល​ ​មាន​កិលេស​លាង​ចេញ​ហើយ​ ​ជា​អ្នក​ស្អាត​បរិសុទ្ធ​ ​ជា​ពុទ្ធ​ទាយាទ​ ​(​អ្នក​គួរ​ទទួល​នូវ​មត៌ក​នៃ​ព្រះពុទ្ធ​)​ ​ជា​កូន​កើតអំពី​ព្រះ​ឧរៈ​នៃ​ព្រះពុទ្ធ​។​ ​អាត្មាអញ​ ​ចុះ​កាន់​ខ្សែ​នៃ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ហើយ​ ​បណ្ដែត​ចោល​នូវ​បាប​ទាំងពួង​ ​ដល់​នូវ​វិជ្ជា​ ​៣​ ​ហើយ​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​។​

​គ​យា​កស្សប​ត្ថេ​រ​។​


 [​២០៦​]​ ​(​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ថា​)​ ​ម្នាល​ភិក្ខុ​ ​អ្នក​ត្រូវ​រោគ​ដែល​កើតអំពី​ខ្យល់​គ្រប​សង្កត់​ហើយ​ ​នៅក្នុង​ព្រៃធំ​ ​មាន​គោចរ​លះបង់​ហើយ​ ​(​ក្រ​ចតុប្បច្ច័យ​)​ ​ជាទី​សៅហ្មង​ ​តើ​នឹង​ធ្វើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636866494346668679
ទៅកាន់ទំព័រ៖