ព្រះត្រៃបិដក ភាគ ៥៦

​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​សូម​ថ្វាយបង្គំ​លោកម្ចាស់​ ​បពិត្រ​លោកម្ចាស់​ ​អ្នកមាន​ព្យាយាម​ ​មាន​អនុភាព​ធំ​ ​សូម​លោក​អនុគ្រោះ​ខ្ញុំ​ ​សូម​លោក​ឲ្យ​ទេយ្យធម៌​ណា​នីមួយ​ ​ឧទ្ទិស​ដល់​ខ្ញុំ​ផង​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​លោកម្ចាស់​ដោះ​ខ្ញុំ​ឲ្យ​រួច​អំពី​ទុគ្គតិ​ផង​ចុះ​។​ ​
 ព្រះ​សារីបុត្ត​នោះ​ ​ជា​អ្នក​អនុគ្រោះ​ ​ទទួល​ស្ដាប់​ពាក្យ​ស្រី​ប្រេត​នោះ​ថា​ ​សាធុ​ដូច្នេះ​ ​ហើយ​បាន​ប្រគេន​នូវ​ពំនូត​បាយ​ ​នូវ​សំពត់​ប្រមាណ​ប៉ុន​បាតដៃ​ផង​ ​និង​ទឹកដែល​គួរ​ក្រេប​ផឹក​មួយ​ផ្តិល​ ​ដល់​ភិក្ខុ​ទាំងឡាយ​រួចហើយ​ ​ឧទ្ទិស​ទក្ខិណាទាន​ដល់​ស្រី​ប្រេត​នោះ​ ​វិបាក​ក៏​កើតឡើង​ក្នុង​លំដាប់​ដែល​ឧទ្ទិស​ហើយ​ ​ភោជនាហារ​ ​និង​សំពត់​ស្លៀកពាក់​ ​និង​ទឹកដែល​គួរ​ក្រេប​ផឹក​ ​ក៏​កើតឡើង​ ​នេះ​ជា​ផល​នៃ​ទក្ខិណា​ ​លំដាប់នោះ​ ​ស្រី​ប្រេត​នោះ​ ​ជា​ស្រី​ស្អាត​ ​ស្លៀកពាក់​សំពត់​ស្អាត​ ​ទ្រទ្រង់នូវ​សំពត់​ដ៏​ឧត្តម​ ​ជាង​សំពត់​ដែល​កើត​ក្នុង​ដែន​កាសី​ ​មាន​គ្រឿង​វត្ថាភរណៈ​ដ៏​វិចិត្រ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​។​
 (​ព្រះ​សារីបុត្រ​សួរ​ថា​)​ ​ម្នាល​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ភ្លឺ​សព្វ​ទិស​ដូចជា​ផ្កាយព្រឹក​។​ ​សម្បុរ​របស់​នាង​ប្រាកដ​ដូច្នោះ​ ​ដោយហេតុ​អ្វី​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636866404546702415
ទៅកាន់ទំព័រ៖