ព្រះត្រៃបិដក ភាគ ៥៦

 ​(​ព្រះវ​ក្ក​លិ​ត្ថេ​រ​ ​ក្រាបបង្គំទូល​ថា​)​ ​ខ្ញុំ​ព្រះអង្គ​ ​ផ្សាយ​ចិត្ត​ទៅកាន់​កាយ​ទាំងមូល​ ​ដោយ​សុខៈ​ ​ដែល​កើតអំពី​បីតិ​ដ៏​លើសលុប​ ​អត់ទ្រាំ​នូវ​បច្ច័យ​ដ៏​សៅហ្មង​នៅក្នុង​ព្រៃធំ​។​ ​ខ្ញុំ​ព្រះអង្គ​ចំរើន​សតិ​ប្ប​ដ្ឋាន​ទាំងឡាយ​ផង​ ​សម្ម​ប្ប​ធាន​ផង​ ​ឥទ្ធិបាទ​ផង​ ​ឥន្ទ្រិយ​ផង​ ​ពលៈ​ផង​ ​ចំរើន​ពោជ្ឈង្គ​ផង​ ​អដ្ឋង្គិក​មគ្គ​ផង​ ​នៅក្នុង​ព្រៃធំ​។​ ​ខ្ញុំ​ព្រះអង្គ​ឃើញ​ ​(​នូវ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​)​ ​អ្នកមាន​ព្យាយាម​តឹងតែង​ហើយ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​មាន​ព្យាយាម​ប្រឹងប្រែង​ដ៏​មាំ​អស់​កាល​ជានិច្ច​ ​មាន​សេចក្ដីព្រមព្រៀង​គ្នា​ ​ប្រកបដោយ​ភាពជា​សមណៈ​នៅក្នុង​ព្រៃធំ​។​ ​ខ្ញុំ​ព្រះអង្គ​នឹក​រឿយ​ ​ៗ​ ​នូវ​ព្រះសម្ពុទ្ធ​ ​ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ​ ​មាន​ព្រះទ័យ​តាំង​មាំ​ហើយ​ ​មិន​ខ្ជិលច្រអូស​អស់​យប់​ ​និង​ថ្ងៃ​ ​នៅក្នុង​ព្រៃធំ​។​

​វក្ក​លិ​ត្ថេ​រ​។​


 [​២០៧​]​ ​ម្នាល​ចិត្ត​ ​អញ​នឹង​ហាមឃាត់​ឯង​ ​ដូចជា​គេ​បង្ខាំង​ដំរី​ទុក​ក្នុង​ក្រោល​ ​មាន​ទ្វារ​ប្រកបដោយ​រនុក​ ​ទាំង​មិន​បណ្ដោយ​ឯង​ ​ដែល​ជា​បណ្ដាញ​នៃ​កាម​ ​ដែល​កើតអំពី​សរីរៈ​ឲ្យ​ទៅ​ក្នុង​បាបធម៌​ទេ​។​ ​ឯង​ ​អញ​ហាមឃាត់​ហើយ​ ​នឹង​ទៅណា​មិនបានទេ​ ​ដូចជា​ដំរី​ដែល​មិនបាន​នូវ​ចន្លោះទ្វារ​ ​(​ដើម្បី​ចេញ​)​ ​ម្នាល​ចិត្ត​ខិលខូច​ ​ឯង​នឹង​ប្រព្រឹត្ត​ឈ្លានពាន​ ​ត្រេកអរ​ក្នុង​បាបធម៌​រឿយ​ ​ៗ​ ​ទៀត​មិនបានទេ​។​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636866494618514228
ទៅកាន់ទំព័រ៖