ព្រះត្រៃបិដក ភាគ ៥៦

 ​បុគ្គល​ណា​ ​ជា​អ្នកចេះដឹង​ច្រើន​ ​ជា​អ្នក​ចងចាំ​នូវ​ធម៌​ ​ទាំង​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ជា​អ្នក​ប្រាកដ​ស្មើដោយ​គ្រូ​នោះ​ផង​ ​ជា​អ្នកប្រាជ្ញ​ផង​ ​ទាំង​ជា​អ្នក​វិសេស​ក្នុង​ធម៌​ទាំងឡាយ​ ​ព្រោះ​ដឹង​ ​(​នូវ​សច្ចធម៌​)​។​ ​
 បុគ្គល​ណា​ ​ដឹង​នូវ​សេចក្ដី​នៃ​ភាសិត​ផង​ ​លុះ​ដឹង​នូវ​សេចក្តី​នៃ​ភាសិត​ហើយ​ ​ធ្វើតាម​ផង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ជា​អ្នក​ឆ្លងផុត​នូវ​សេចក្ដីសង្ស័យ​ផង​ ​ជា​អ្នកប្រាជ្ញ​ផង​ ​ទាំង​ជា​អ្នក​វិសេស​ក្នុង​ធម៌​ទាំងឡាយ​ ​ព្រោះ​ដឹង​ ​(​នូវ​សច្ចធម៌​)​។​

​កោសិយ​ត្ថេ​រ​។​


​ឧទ្ទាន​


​គាថា​ ​៦៥​ ​ក្នុង​គាថា​ទាំងនោះ​ ​ព្រះ​ថេរៈ​ ​១២​ ​អង្គ​ ​សំដែង​ ​គឺ​ ​រាជ​ទត្ត​ត្ថេ​រ​ ​១​ ​សុ​ភូ​ត​ត្ថេ​រ​ ​១​ ​គិរិ​មា​នន្ទ​ត្ថេ​រ​ ​១​ ​សុ​មន​ត្ថេ​រ​ ​១​ ​វ​ឌ្ឍ​ត្ថេ​រ​ ​១​ ​នទី​កស្សប​ត្ថេ​រ​ ​១​ ​គ​យា​កស្សប​ត្ថេ​រ​ ​១​ ​វក្ក​លិ​ត្ថេ​រ​ ​១​ ​វិជិត​សេន​ត្ថេ​រ​ ​១​ ​យស​ទត្ត​ត្ថេ​រ​ ​១​ ​សោ​ណ​កុដិ​ក​ណ្ណ​ត្ថេ​រ​ ​១​ ​កោសិយ​ត្ថេ​រ​ ​១​។​

​ចប់​ ​បញ្ចក​និបាត​។​

ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636866495739518346
ទៅកាន់ទំព័រ៖