ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ឆ​ក្ក​និបាត​


 [​២១១​]​ ​ខ្ញុំ​ឃើញ​បាដិហារ្យ​របស់​ព្រះ​គោតម​ ​ព្រះអង្គ​មានយស​ដល់​ម្ល៉ោះ​ ​ក៏​នៅតែ​មិន​ក្រាបសំពះ​ ​ព្រោះតែ​សេចក្តី​ច្រណែន​ ​និង​សេចក្តី​ប្រកាន់​ឲ្យ​ភាន់ច្រឡំ​។​ ​ព្រះ​សាស្តា​ ​ជា​សារថី​របស់​ជន​ ​ទ្រង់​ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ​ ​បាន​ដាស់តឿន​ ​លំដាប់នោះ​ ​ខ្ញុំ​មាន​សេចក្តី​សង្វេគ​ ​និង​សេចក្តី​ព្រឺរោម​ ​ដែល​មិនធ្លាប់​កើត​ ​ៗ​ ​ហើយ​។​ ​កាល​ខ្ញុំ​នៅជា​ជដិល​ក្នុង​កាលមុន​ ​ការសម្រេច​លាភសក្ការៈ​ណា​តិចតួច​ ​គ្រានោះ​ ​ខ្ញុំ​លះបង់​នូវ​ការ​សំរេច​ ​គឺ​លាភសក្ការៈ​នោះ​ហើយ​ ​មក​បួស​ក្នុង​សាសនា​ព្រះ​ជិនស្រី​។​ ​កាលពីដើម​ ​ខ្ញុំ​ជា​អ្នក​ត្រេកអរ​ដោយ​ការ​បូជា​ ​ធ្វើ​កាមធាតុ​ជា​ប្រធាន​ ​កាល​ខាងក្រោយ​មក​ ​ខ្ញុំ​បាន​ដក​រាគៈ​ ​ទោសៈ​ ​និង​មោហៈ​ ​ចោល​ហើយ​។​ ​ខ្ញុំ​ដឹង​ខន្ធ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលពីដើម​ ​បាន​ជម្រះ​ទិព្វចក្ខុ​ឲ្យ​ស្អាត​ ​ជា​អ្នកមាន​ឫទ្ធិ​ ​ដឹងចិត្ត​អ្នកដទៃ​ ​ទំាំង​បានសម្រេច​ទិព្វសោត​។​ ​មួយទៀត​ ​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ក្នុង​ធម្មវិន័យ​ ​ដើម្បី​ប្រយោជន៍​ណា​ ​ប្រយោជន៍​នោះ​ ​ខ្ញុំ​បាន​ដល់ហើយ​តាមលំដាប់​ ​ទំាំង​ធ្វើឲ្យ​អស់​សំយោជន​ធម៌​ទាំងពួង​។​

​ឧរុ​វេល​កស្សប​ត្ថេ​រ​។​


 [​២១២​]​ ​(​មារ​និយាយ​ថា​)​ ​ស្រូវ​គេ​នំាំ​ទៅ​ទុកដាក់​ហើយ​ ​ស្រូវ​គេ​គរ​ទុក​ក្នុង​លាន​ហើយ​ ​ខ្ញុំ​នៅតែ​មិនបាន​ដុំ​បាយ​ ​តើ​ខ្ញុំ​នឹង​ធ្វើ​ដូចម្តេច​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636866496058616597
ទៅកាន់ទំព័រ៖