ព្រះត្រៃបិដក ភាគ ៥៦

​បុគ្គល​ដែល​មិន​មាន​សេចក្តី​គោរព​ ​ក្នុង​ពួក​សព្រហ្មចារី​ ​រមែង​ឆ្ងាយ​អំពី​ព្រះនិព្វាន​ ​ក្នុង​សាសនា​នៃ​ព្រះពុទ្ធ​ជា​ស្តេច​ហេតុ​ធម៌​។​ ​បុគ្គល​ដែល​មាន​សេចក្តី​គោរព​ ​ក្នុង​ពួក​សព្រហ្មចារី​ ​រមែង​មិន​សាបសូន្យ​ចាក​ព្រះ​សទ្ធម្ម​ ​ដូច​ត្រី​នៅក្នុង​ទី​មាន​ទឹក​ច្រើន​។​ ​បុគ្គល​ដែល​មាន​សេចក្តី​គោរព​ ​ក្នុង​ពួក​សព្រហ្មចារី​ ​ទើប​ដុះដាល​ក្នុង​ព្រះ​សទ្ធម្ម​ ​ដូច​ពូជ​ដ៏​ល្អ​ ​(​លូតលាស់​)​ ​ក្នុង​ស្រែ​។​ ​បុគ្គល​ដែល​មាន​សេចក្តី​គោរព​ក្នុង​ពួក​សព្រហ្មចារី​ ​រមែង​ឋិតនៅ​ក្នុង​ទី​ជិត​ព្រះនិព្វាន​ ​ក្នុង​សាសនា​នៃ​ព្រះពុទ្ធ​ជា​ស្តេច​ហេតុ​ធម៌​។​

​មហា​នា​គ​ត្ថេ​រ​។​


 [​២១៤​]​ ​កុល្លភិ​ក្ខុ​ ​ទៅកាន់​ព្រៃខ្មោច​ ​បានឃើញ​ខ្មោច​ស្រី​ដែលគេ​ចោល​បោះបង់​ក្នុង​ព្រៃស្មសាន​ ​មាន​ដង្កូវ​កំពុងតែ​ប្រជែង​គ្នា​ស៊ី​ដេរដាស​។​ ​
 (​ព្រះ​សាស្តា​ត្រាស់​ថា​)​ ​ម្នា​លកុល្លៈ​ ​អ្នក​ចូរ​មើល​សរីរៈ​ដែល​ក្តៅរោលរាល​មិន​ស្អាត​ ​មាន​ក្លិនស្អុយ​ ​មាន​វត្ថុ​មិន​ស្អាត​ ​ដែល​ហូរ​ឡើង​ ​ហូរ​ចុះ​ ​ជាស​រី​រៈ​ដែល​ពួក​មនុស្ស​ពាល​ ​តែង​ត្រេកអរ​ក្រៃពេក​។​
 (​ព្រះ​កុល្លត្ថេរ​ពោល​ថា​)​ ​ខ្ញុំ​កាន់​ក​ពា្ច​ក់​ ​គឺ​ធម៌​ ​ឆ្លុះមើល​កាយ​នេះ​ ​ជា​របស់​អសារឥតការ​ទាំង​ខាងក្នុង​ខាងក្រៅ​ ​ព្រោះ​បាន​សម្រច​ដោយ​ញាណទស្សនៈ​។​ ​សរីរៈ​នៃ​ខ្ញុំ​នេះ​យ៉ាងណា​ ​សរីរៈ​នៃ​ស្រី​នុ៎ះ​យ៉ាងនោះ​ដែរ​ ​សរីរៈ​ស្រី​នុ៎ះ​យ៉ាងណា​ ​សរីរៈ​នៃ​ខ្ញុំ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636866496744385821
ទៅកាន់ទំព័រ៖