ព្រះត្រៃបិដក ភាគ ៥៦

​ផល​នៃ​សេចក្ដី​សុចរិត​ ​សម្រេច​ដល់​នាង​ ​ក្នុង​ពេលនេះ​ ​ដោយហេតុ​អ្វី​ ​បាន​ជា​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ ​ដែល​ជាទី​ពេញចិត្ត​ ​កើតឡើង​ដល់​នាង​
 ម្នាល​ទេវធីតា​ ​ដ៏​មាន​អានុភាព​ច្រើន​ ​យើង​សូម​សួរ​នាង​ ​នាង​កាល​កើតជា​មនុស្ស​ ​បាន​ធ្វើបុណ្យ​ដូចម្ដេច​ ​នាង​មាន​អានុភាព​ភ្លឺផ្លេក​ ​ទាំង​សម្បុរ​របស់​នាង​ ​ក៏​ភ្លឺ​សព្វ​ទិស​ ​យ៉ាងនេះ​ ​ដោយ​បុញ្ញកម្ម​ ​ដូចម្តេច​។​
 (​ប្រេត​ ​តប​ថា​)​ ​ព្រះ​អគ្គសាវ័ក​ ​ជា​អ្នកប្រាជ្ញ​ក្នុង​លោក​ ​ប្រកបដោយ​សេចក្តី​ករុណា​ ​បានឃើញ​នូវ​ខ្ញុំ​ជា​ស្រី​ស្គម​ ​មាន​សម្បុរ​លឿង​ ​មាន​សេចក្តី​ស្រេកឃ្លាន​ ​ជា​ស្រី​អាក្រាត​ ​មាន​សម្បុរស្បែក​គ្រោតគ្រាត​ ​ដល់​នូវ​សេចក្តី​ទុក្ខ​លំបាក​ ​ហើយ​បាន​ប្រគេន​ពំនូត​បាយ​ផង​ ​សំពត់​ប្រមាណ​ប៉ុន​បាតដៃ​ផង​ ​ទឹក​គួរ​ផឹក​ប្រមាណ​មួយ​ផ្តិល​ផង​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ហើយ​បាន​ឧទ្ទិស​ ​(​នូវ​ទក្ខិណាទាន​ដល់​ខ្ញុំ​)​។​ ​សូម​លោក​ឃើញ​ផល​ពំនូត​បាយ​ចុះ​ ​ខ្ញុំ​ជា​ស្រី​បាន​នូវ​កាម​តាមចំណង់​បរិភោគ​នូវ​ភត្ត​អស់​មួយ​ពាន់​ឆ្នាំ​ ​ប្រកបដោយ​ម្ហូប​មាន​រស​ជាអនេក​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636866404805887240
ទៅកាន់ទំព័រ៖