ព្រះត្រៃបិដក ភាគ ៥៦

​ចូរ​អ្នក​កុំ​ប្រមាទ​អស់​រាត្រី​ខាងដើម​ ​និង​ខាងចុង​ ​ចូរ​ប្រឹង​ធ្វើ​ព្យាយាម​ឲ្យ​មាំមួន​។​ ​ខ្លួន​អ្នកជា​អ្នក​ទ្រទ្រង់​សង្ឃាដិ​ ​កោរសក់​ដោ​យកំាំ​បិត​កោរ​ ​និង​បរិភោគ​ភិក្ខាហារ​ ​ចូរ​លះបង់​កាមគុណ​ ​ដែល​ជា​ចំណង​ក្នុង​កាលមុន​ចេញ​ ​ម្នាល​កា​តិ​យាន​ ​អ្នក​កុំ​ប្រកប​ការ​ត្រេកអរ​ក្នុង​ល្បែង​ផង​ ​កុំ​ប្រកប​ការ​លក់​ផង​ ​ចូរ​ចំរើន​ឈាន​។​ ​ម្នាល​កា​តិ​យាន​ ​អ្នក​ចូរ​ដុត​ ​ចូរ​ឈ្នះ​ ​(​នូវ​កិលេស​)​ ​អ្នកជា​មនុស្ស​ឈ្លាសវៃ​ ​ក្នុង​ផ្លូវ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​នឹង​ដល់​នូវ​ព្រះនិព្វាន​ដ៏​បរិសុទ្ធ​ក្រៃលែង​ ​ហើយ​រលត់​ដូចជា​គំនរ​ភ្លើង​ដែល​រលត់​ដោយ​ទឹក​។​ ​ម្នាល​ឥន្ទ​សគោត្រ​ ​កាលបើ​អ្នក​មិន​ប្រកាន់​យ៉ាងនេះ​ ​ចូរ​កំចាត់​បង់​មារ​ឲ្យអស់​ចេញ​ ​ដូច​ប្រទីប​ដែល​មាន​ពន្លឺ​តិច​ ​ឬ​ដូច​វល្លិ៍​តូច​ ​ដែល​ខ្យល់​កំចាត់​បង់​បាន​ដូច្នោះ​។​ ​អ្នកនោះ​ប្រាសចាក​តម្រេក​ក្នុង​វេទនា​ទាំងឡាយ​ ​ដែល​ខ្លួន​ទទួល​ហើយ​ ​មាន​សេចក្ដី​ត្រជាក់​ ​ចូរ​រង់ចាំ​និព្វាន​កាល​ ​ក្នុង​ទីនេះ​ចុះ​។​

​កា​តិ​យាន​ត្ថេ​រ​។​

ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636866497799246156
ទៅកាន់ទំព័រ៖