ព្រះត្រៃបិដក ភាគ ៥៦

 ​បុគ្គល​ណា​ដឹង​ថា​ ​បុគ្គល​ដទៃ​ខឹង​ហើយ​ ​មានស្មារតី​ខំអត់​សង្កត់​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ប្រព្រឹត្ត​នូវ​ប្រយោជន៍​ ​ដើម្បី​ជន​ទាំងពីរ​ ​គឺ​ដើម្បី​ខ្លួន​ ​១​ ​ដើម្បី​អ្នកដទៃ​ ​១​។​ ​ពួក​ជន​មិន​ឈ្លាស​ក្នុង​ធម៌​ ​រមែង​សំគាល់​ជន​ទាំងពីរ​ ​គឺ​ខ្លួន​ ​១​ ​អ្នកដទៃ​ ​១​ ​ដែល​ជា​អ្នកព្យាបាល​ព្យាធិ​ ​គឺ​ក្រោធ​បាន​ ​ថា​ជា​មនុស្ស​ពាល​។​ ​បើ​សេចក្ដី​ក្រោធ​កើតឡើង​ដល់​អ្នក​ ​ចូរ​អ្នក​ពិចារណា​នូវ​ឱវាទ​ ​ដែល​ឧបមា​ដោយ​រណារ​ ​បើ​ចំណង់​ក្នុង​រស​កើតឡើង​ដល់​អ្នក​ ​ចូរ​អ្នក​រលឹក​នូវ​ឱវាទ​ ​ដែល​ឧបមា​ដោយ​ការ​បរិភោគ​សាច់​កូន​។​ ​បើ​ចិត្ត​របស់​អ្នក​ស្ទុះ​ទៅ​ក្នុង​កាម​ទាំងឡាយ​ក្ដី​ ​ក្នុង​ភព​ទាំងឡាយ​ក្ដី​ ​ចូរ​អ្នក​ប្រញាប់​សង្កត់សង្កិន​ចិត្ត​នោះ​ដោយ​សតិ​ ​ដូចជា​បុរស​សង្កត់សង្កិន​គោ​កាច​ដែល​ស៊ីសំ​ណាប​។​

​ព្រហ្ម​ទត្ត​ត្ថេ​រ​។​


 [​២២៣​]​ ​ភ្លៀង​ ​គឺ​អាបត្តិ​ ​តែង​ធ្លាក់​ស្រោច​នូវ​បុគ្គល​អ្នក​បិទបាំង​អាបត្តិ​ទុក​ ​មិន​ធ្លាក់​ស្រោច​នូវ​បុគ្គល​អ្នក​បើក​អាបត្តិ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ត្រូវ​បើក​អាបត្តិ​ ​ដែល​ខ្លួន​បិទបាំង​ហើយ​ ​កាលបើ​ធ្វើ​យ៉ាងនេះ​ ​ទើប​ភ្លៀង​ ​គឺ​អាបត្តិ​ ​មិន​ធ្លាក់​ស្រោច​នូវ​បុគ្គល​នោះ​។​ ​សត្វលោក​ត្រូវ​មច្ចុ​កំចាត់​បង់​ហើយ​ ​ត្រូវ​ជរា​ចោមរោម​ហើយ​ ​ត្រូវ​សរ​ ​គឺ​តណ្ហា​មុត​ហើយ​ ​ត្រូវ​ឥច្ឆា​ ​ឲ្យ​ក្ដៅក្រហាយ​ហើយ​សព្វកាល​។​ ​សត្វលោក​ត្រូវ​មច្ចុ​កំចាត់​បង់​ហើយ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636866499182125252
ទៅកាន់ទំព័រ៖