ព្រះត្រៃបិដក ភាគ ៥៦

​ឲ្យ​ធ្វើ​នូវ​កុដិ​ទាំងឡាយ​ ​៤​ ​ខ្នង​ ​ហើយ​វេរកុដិ​ផង​ ​ឲ្យបាយ​ ​និង​ទឹក​ផង​ ​ចំពោះ​សង្ឃ​ដែល​មក​អំពី​ទិស​ទាំង​ ​៤​ ​ហើយ​ឧទ្ទិស​ទក្ខិណាទាន​ដល់​មាតា​។​ ​វិបាក​ក៏​កើតឡើង​ ​ក្នុង​លំដាប់​ដែល​ឧទ្ទិស​ហើយ​ ​ភោជនាហារ​ ​គឺ​ទឹកផឹក​ ​និង​សំពត់​ ​(​ក៏​កើតឡើង​)​ ​នេះ​ជា​ផល​នៃ​ទក្ខិណាទាន​ ​លំដាប់នោះ​ ​(​ស្រី​នោះ​)​ ​ស្អាត​ ​មាន​សំពត់​ស្លៀកពាក់​ស្អាតបាត​ ​ទ្រទ្រង់នូវ​សំពត់​ដ៏​ឧត្តម​ ​ជាង​សំពត់​ដែល​កើត​ក្នុង​ដែន​កាសី​ ​មាន​គ្រឿង​វត្ថាភរណៈ​ដ៏​វិចិត្រ​ ​បាន​ចូល​ទៅ​រក​ព្រះ​កោលិត​។​
 (​ព្រះ​កោលិត​សួរ​ថា​)​ ​ម្នាលនាង​ទេវធីតា​ ​នាង​មាន​សម្បុរ​ល្អ​ ​មក​ឈរ​នៅ​ ​(​ទីនេះ​)​ ​ភ្លឺស្វាង​ទួទៅ​សព្វ​ទិស​ទាំងឡាយ​ ​ដូចជា​ផ្កាយព្រឹក​ ​ឯ​សម្បុរ​ប្រាកដ​ដូច្នោះ​ ​កើតឡើង​ដល់​នាង​ ​ដោយហេតុ​ដូចម្ដេច​ ​ផល​នៃ​សុចរិត​ ​សម្រេច​ដល់​នាង​ក្នុង​ទីនេះ​ ​ដោយហេតុ​ដូចម្ដេច​ ​បាន​ជា​ភោគៈ​ណា​នីមួយ​ ​ដែល​ជាទី​ពេញចិត្ត​ ​កើតឡើង​ដល់​នាង​
 ម្នាលនាង​ទេវធីតា​ ​មាន​អានុភាព​ច្រើន​ ​យើង​សូម​សួរ​នាង​ ​នាង​កាល​កើតជា​មនុស្ស​ ​តើ​បាន​ធ្វើបុណ្យ​ដូចម្ដេច​ ​នាង​ជា​ទេវធីតា​ ​មាន​អានុភាព​ភ្លឺផ្លេក​យ៉ាងនេះ​ ​ទាំង​សម្បុរ​នាង​ ​ក៏​ភ្លឺ​សព្វ​ទិស​ ​ដោយ​បុញ្ញកម្ម​ដូចម្ដេច​។​
 (​ប្រេត​តប​ថា​)​ ​អំពី​មុន​ ​ខ្ញុំ​ជា​មាតា​របស់​ព្រះ​សារីបុត្ត​ ​ក្នុង​ជាតិ​ទាំងឡាយ​ដទៃ​ ​មក​កើត​ក្នុង​កំណើត​នៃ​ប្រេត​ ​ពេញ​ប្រៀប​ដោយ​សេចក្ដីស្រេកឃ្លាន​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636866405603172842
ទៅកាន់ទំព័រ៖