ព្រះត្រៃបិដក ភាគ ៥៦

​បរិភោគ​តែ​ទឹកមាត់​ដែលគេ​ស្ដោះ​ចោល​ ​ទឹក​សម្បោរ​ ​ស្លេស្ម​ ​និង​ខ្លាញ់​រាវ​ ​(​នៃ​សាកសព​)​ ​ដែលគេ​ដុត​ ​និង​ឈាម​នៃ​ស្រី​ទាំងឡាយ​ដែល​សម្រាលកូន​ ​និង​ឈាម​នៃ​ដំបៅ​ ​និង​ច្រមុះ​ ​និង​ក្បាល​ដាច់​ ​ខ្ញុំ​មាន​សេចក្ដី​ ​ស្រេកឃ្លាន​គ្រប​សង្កត់​ ​បរិភោគ​នូវ​ខ្ទុះ​ ​និង​ឈាម​ដែល​ជាប់នឹង​សរីរៈ​នៃ​ស្រ្ដី​ ​និង​បុរស​ ​នូវ​ខ្ទុះ​ ​និង​ឈាម​នៃ​បសុសត្វ​ ​និង​មនុស្ស​ទាំងឡាយ​ ​ខ្ញុំ​មិន​មាន​ទីពឹង​ ​មិន​មាន​ទី​ពំនាក់​អាស្រ័យ​ ​ដេក​តែ​លើ​ទី​ស្មសាន​ដូច​គ្រែ​។​ ​ខ្ញុំ​ត្រេកអរ​ដោយ​ទាន​នៃ​ព្រះ​សារីបុត្ត​ ​ទើប​មិន​មាន​ភ័យ​ក្នុង​ទី​ណាៗ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​មក​ដើម្បី​ថ្វាយបង្គំ​លោក​ជា​អ្នកប្រាជ្ញ​ ​ប្រកបដោយ​សេចក្ដី​ករុណា​ក្នុង​លោក​។​ ​

​ចប់​ ​រឿង​ប្រេត​ ​ជា​មាតា​នៃ​ព្រះ​សារីបុត្ត​ ​ទី២​។​


​រឿង​នាង​មត្តា​ប្រេត​ ​ទី៣​


 [​១៥​]​ ​(​នាង​តិ​ស្សា​សួរ​ថា​)​ ​ម្នាល​ស្រី​ស្គម​ ​មាន​ឆ្អឹងជំនីរ​រគាម​ ​នាង​ជា​ស្រី​មាន​កាយ​អាក្រាត​ ​មាន​រូបអាក្រក់​ក្រៃពេក​ ​មានខ្លួន​ស្គាំងស្គម​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​នាង​ជា​អ្វី​ ​បាន​ជាម​ក​ឈរ​នៅក្នុង​ទីនេះ​។​
 (​នាង​មត្តា​ប្រេត​ ​ប្រាប់​ថា​)​ ​កាល​អំពី​មុន​ ​នាង​ឯង​ឈ្មោះ​តិ​ស្សា​ ​ខ្ញុំ​ឈ្មោះ​មត្តា​ ​ជា​ស្រី​រួម​ប្ដី​របស់​នាង​ ​បាន​ធ្វើអំពើ​បាប​ ​ទើបបាន​ឃ្លាត​អំពី​មនុស្សលោក​នេះ​ ​ទៅកាន់​បេតលោក​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636866405950902731
ទៅកាន់ទំព័រ៖